មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តបើកបញ្ច្រាសទិសដៅគ្នាពេញទំហឹងរងរបួសធ្ងន់ស្រាលប្រុសស្រី ៤នាក់

ភ្នំពេញ៖ យុវជនប្រុសស្រីបួននាក់បើកម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្តដែលបើកចេញពីហាងផឹកសុី វិចិត្រ ៥ ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់យុវជនពីរនាក់ ចំណែកស្ត្រីពីរនាក់ទៀត រងរបួសស្រាល ភ្លាមៗនោះ រថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១នឹង ១០នាទីយប់ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន វិចិត្រ ៥ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយលេនឌ័រមិនចាំស្លាកលេខ បានបើកចេញពីភោជនីយដ្ឋាន វិចិត្រ ៥ គោលបំណងបើកទៅទិសខាងលិច តាមបណ្តោយផ្លូវ ១៩៨៦ ទើបតែបើកចេញបានបន្តិច ត្រូវបានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ០៦ ឡើងស៊េរី ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-1256ជិះដោយយុវជនប្រុសស្រី បួននាក់ បញ្ច្រាស់ទិសដៅគ្នា ពីលិចទៅកើត បានរេចង្កូតទៅបុករថយន្តចំពីមុខពេញទំហឹង បណ្តាលឲ្យយុវជនពីរនាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុងក្លីនីកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកស្ត្រីពីរនាក់រងរបួសស្រាល មិនបានទៅសង្គ្រោះនោះទេ នៅនិងកន្លែងកើតហេតុ ភ្លាមនោះរថយន្តឃើញសភាពមិនស្រួលបានបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូជនរងគ្រោះ ដែលរងការខូតខាតយ៉ាងដំណំនៅនឹងកន្លែង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី រងចាំសាច់ញាតិមកទទួល ត្រឡប់ទៅផ្ទះវិញ៕ សហការី
បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តបើកបញ្ច្រាសទិសដៅគ្នាពេញទំហឹងរងរបួសធ្ងន់ស្រាលប្រុសស្រី ៤នាក់ បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តបើកបញ្ច្រាសទិសដៅគ្នាពេញទំហឹងរងរបួសធ្ងន់ស្រាលប្រុសស្រី ៤នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.