មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តូចចិត្តរៀនមិនចេះសម្រេចចិត្តចង.កបញ្ចប់ជីវិត

ភ្នំពេញ៖ យុវជនម្នាក់​រៀន​ថ្នាក់​ទី​ ១២ ​មាន​វិបត្ដិ​គ្រួសារ​ ដោយ​បងប្អូន​ និងម្ដាយស្ដីបន្ទោស ​ឲ្យខំរៀន​តែដោយខ្លួន​រៀន​មិនចេះ​​បានសម្រេចចិត្ដចងកសម្លាប់ខ្លួន​។
ហេតុការណ៍នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​ ២០​:៣០​នាទី ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​២០​បេ ផ្លូវ លេខ​២០៤ ក្រុម​ទី​១៥ ភូមិ​៦ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។
ជនរង​គ្រោះ​ឈ្មោះ សុខ ភារម្យ ភេទ​ប្រុស អាយុ ២២ ​ឆ្នាំ​មុខ​របរ សិស្ស​ថ្នាក់​ទី​ ១២ វិទ្យាល័យ​បាក់​ទូក ស្នាក់នៅផ្ទះកើតហេតុ ខាងលើ មាន​ស្រុក​កំណើត​ ភូមិ​ព្រៃក្រ​បៅ ឃុំ​ព្រៃ​​ក្រ​បៅ ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោង​តាម​ប្រភព​ព័ត៌មានពីម្ដាយ​ជន​រងគ្រោះ​បានឲ្យដឹងថា​ គាត់បានមក​ជួល​ផ្ទះ​ខាងលើ​ស្នាក់​នៅ​ជា​មួយ​​បង និង​សាច់​ញាតិ​ដែល​មាន​គ្នា​ទាំង​អស់​ ៨​នាក់ ដោយ​សារ​តែ​មាន​កា​ររៀន​ខ្សោយ ក៏​ត្រូវ​បង​ស្តី​បន្ទោស​អោយ​ខំប្រឹង​រៀនដែរតែរៀនមិនចេះ ជនរងគ្រោះមាន​ការ​តូច​ចិ​ត្ត ក៏​បាន​ធ្វើ​អត្ត​ឃាតចង​ (​ក)​សម្លាប់​ខ្លួន​ ) ។​
ក្រោយកើតហេតុសមត្ថកិច្ច​បច្ចេក​ទេស​កោសល្យ​វិច្ច័យ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​​ភ្នំពេញ បានមកពិនិត្យសាកសពជនរងគ្រោះ​​ពិត​ជា​បាន​ធ្វើ​អត្ត​ឃាត​ ចង​ក​សម្លាប់​ខ្លួន ពិត​ប្រាកដ​មែន ។
បច្ចប្បន្ន​សពត្រូវ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ទទួល​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​តាមប្រពៃណី។ សហការី
តូចចិត្តរៀនមិនចេះសម្រេចចិត្តចង.កបញ្ចប់ជីវិត តូចចិត្តរៀនមិនចេះសម្រេចចិត្តចង.កបញ្ចប់ជីវិត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.