បើករថយន្តលឿនពេកទៅបុកម៉ូតូពីក្រោយស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកទៅបុកម៉ូតូពីក្រោយស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖​ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូ ហើយត្រូវរថយន្តកូរ៉េបើកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១ នឹង ៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៧​ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈសំប្រាថ្នា​ តាមបណ្តោយផ្លូវជាតិលេខ ៣​ ស្ថិតក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនេជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនរងគ្រោះឈ្មោះ ឡូ គិមឡេង​ ភេទ ប្រុស អាយុ ២៤​ ឆ្នាំ មុខរបរព្រូឡាន​ ស្នាក់នៅសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។
​តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រឹមសង់​ ស៊េរីឆ្នាំ ០១៦​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W 7521​ បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរស ២នាក់ទៀត ធ្វើណើរតាមបណ្តោយ ផ្លូវជាតិលេខ ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តប្រភេទកូរ៉េ​ មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿន ក៏មកបុកពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូដួលទៅនឹងថ្នល់ ស្លាប់ម្នាក់និងរបួសធ្ងន់ ២នាក់​ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពត្រូវបាន សមត្ថកិច្ច ប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
បើករថយន្តលឿនពេកទៅបុកម៉ូតូពីក្រោយស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់ បើករថយន្តលឿនពេកទៅបុកម៉ូតូពីក្រោយស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.