រថយន្តដឹកទឹកកកលើសចំណុះដាច់កាឡេក្រឡាបើផ្ងាជើងច្រងាង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តដឹកទឹកកកលើសចំណុះដាច់កាឡេក្រឡាបើផ្ងាជើងច្រងាង

ភ្នំពេញ.៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកលើសចំណុះ បើកក្នុងល្បឿនលឿនបណ្ដាលឲ្យដាច់កង់ ខាងក្រោយ ក្រឡាប់ផ្ងាជើងឡើងលើជើងទ្រមេឃ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ នឹង ១០នាទីយប់ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ សហពន្ធ័រុស្ស៊ី ត្រង់ចំនុចមុខក្រសួងការងារក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉េពណ័ខៀវ ពាក់ស្លាកលេខភ្នំពេញ 2B-8545 ធ្វើដំណើរពីកើតទៅលិច ដឹកទឹកកកអនាមយ័ពេញ ដោយលើសចំណុះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានដាច់កង់ក្រោយម្ខាងក្រឡាប់ផ្ងាជើងឡើងលើ ចាក់ទឹកកករាយពេញថ្នល់ តែសំណាងមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ដោយសារមិនប៉ះពាល់សម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់រថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង៕
រថយន្តដឹកទឹកកកលើសចំណុះដាច់កាឡេក្រឡាបើផ្ងាជើងច្រងាង រថយន្តដឹកទឹកកកលើសចំណុះដាច់កាឡេក្រឡាបើផ្ងាជើងច្រងាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.