ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូឆ្លងស្តុបលឿនពេក ខ្វះការប្រុងប្រយ៍ត្ន ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹងបណ្តាលឲ្យ ដួលបោកនឹងថ្នល់រងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ២៤ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅនៅតាមបណ្តោយផ្លូវ ១៨២ ជាប់នឹងប៉ុស្តិ៍ទឹកល្អក់ ៣ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FX-6789ជិះតាមផ្លូវ ២៥៧ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងស្តុបបត់ឆ្វេងមកផ្លូវ ១៨២ ក្នុងល្បឿងយ៉ាងលឿង ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកតាមផ្លូវ ១៨២ ទិសដៅពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យជនរងគ្រោះផ្លោងចេញពីម៉ូតូបោកផ្ទប់នឹងថ្នល់ រងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកតថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានមូលដ្ឋានចុះមកដល់ បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទឹកល្អក់ ៣ រងចាំសាច់ញាតិ មកទទួលត្រឡប់យកទៅផ្ទះវិញ៕ សហការី
បើកម៉ូតូឆ្លងស្តុបត្រូរថយន្តមិនស្គាល់ម៉ាកបុករថរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:34:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:34:00 PM
Rating:
No comments: