ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿងលឿនពេក ជាន់ហ្វ្រាំងមិនទាន់ ជ្រុទៅបុករថយន្តលុចស៊ីស 470 មួយគ្រឿង ដែលចត់នៅលើចញ្ចើមផ្លូវបញ្រាស់ទិស បណ្តាលអោយរងការខូចខាតទាំងសងខាង និងរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ : ១៥ នាទី ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតតាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក់លុចស៊ីស ៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2I-1835 បានចតលើចញ្ចើមផ្លូវក្នុងទិសដៅបញ្រាស់ផ្លូវ ភ្លាមៗនោះក៏មានបុរសម្នាក់ទៀត បើកម៉ូតូកង់បី មួយគ្រឿង រួមដំណើរគ្នា ៣ នាក់ ជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូកង់បីកៀបជាប់ រងរបួសធ្ងន់ ចំណែកពីរនាក់ទៀត រងរបួសស្រាល។
ក្រោយកើតហេតុ ភាគីទាំងពីរបានសម្របសម្រួលគ្នា ដោយយករថយន្ត និងម៉ូតូកង់បីទៅជួសជុលរៀងៗខ្លួន។ សហការី
បើកម៉ូតូកង់បីវាក់នឹងរថយន្តចតលើចញ្ចើមផ្លូវ ជ្រុលទៅបុកចំពីមុខ ពេញទំហឹង រងរបួសធ្ងន់ម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:30:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:30:00 PM
Rating:
No comments: