ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមពីរនាក់ជិះម៉ូតូមួយគ្រឿង ស្លាកលេខបិទស្គុតពណ៌ខ្មៅ បានជួបនឹងកម្លាំងសមត្ថកិច្ចប៉ុស្តីបឹងសាឡាង កំពុងតែល្បាត បានផ្ដួលម៉ូតូចោលរត់គេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចឃើញដេញចាប់បានម្នាក់រត់រួចម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង ១០នាទីយប់ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅតាមផ្លូវលេខ ២៦១ កែងផ្លូវ ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យុវជនខាងលើមានឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមមរាប 1E-9548 តាមផ្លូវ ២៦១ ទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវ ៣៣៦ កន្លែងកើតហេតុខាងលើ បានឃើញកម្លាំងសមត្ថកិច្ចកំពុងតែល្បាត ក៏ផ្តួលម៉ូតូហើយរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ច ឃើញមានការសង្ស័យ ដេញចាប់បានយុវជនម្នាក់ ដែលជាអ្នកអង្គុយនៅពីក្រោយ និងម៉ូតូមួយគ្រឿង ចំណែកអ្នកបើកជាម្ចាស់ម៉ូតូវិញ បានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន យុវជនខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកប៉ុស្តិ៍នរដ្ឋបាលនគរបាល សង្កាត់បឹងសាឡាង ដើម្បីសួរនាំបន្តរ៕ ស៊ីន កុសល
ជិះម៉ូតូបិទស្កុតពណ៌ខ្មៅលើស្លាកលេខ ពេលឃើញសមត្ថកិច្ចផ្តួលម៉ូតូចោលរត់ ចាប់បានម្នាក់ រត់រួចម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:53:00 PM
Rating:

No comments: