ស្រវឹងស្រាបើកថយន្តឆារ៉ូលេត បុករថយន្តលុចស៊ីស ៥៧០ រងការខូចខាតបន្តិចបន្តួចនិយាយមិនត្រូវគ្នាបង្កការភ្ញាក់ផ្អើល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើកថយន្តឆារ៉ូលេត បុករថយន្តលុចស៊ីស ៥៧០ រងការខូចខាតបន្តិចបន្តួចនិយាយមិនត្រូវគ្នាបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានរថយន្តចំនួនពីរគ្រឿងបង្កឡើង ដោយរថយន្តឆារ៉ូលេតមួយគ្រឿង បានទៅបុកជាមួយ និងរថយន្តលុចស៊ីស 570 មួយគ្រឿងទៀត ដែលចតនៅមុខផ្ទះហើយព្យាយាមបើករត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០:១០ នាទី ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧ ដែលស្ថិតតាមបណ្តោយផ្លូវ ៣៣៨ ក្នុងសង្កាត់ទួលស្វាយ ១ ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឆារ៉ូលេតមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AF-0467បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ក្ុងល្បឿនយ៉ាងលឿន ស្ថិតតាមបណ្តោយផ្លូវ ៣៣៨ ពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុ បានទៅគៀរជាមួយនិងរថយន្តលុចស៊ីសមួយគ្រឿងទៀត ពាក់ស្លាកលេខរដ្ឋ 07-2.6888ដែលកំពុងចតចោលនៅមុខផ្ទះ បណ្តាលអោយរងការខូចខាតផ្នែកចំហៀងខាងឆ្វេង ភ្លាមៗនោះរថយន្តបង្កព្យាយាមបើករថយន្តគេច តែត្រូវខាងម្ចាស់រថយន្តលុចស៊ីស បើកដេញតាមមួយជុំទើបឃាត់បានតែម្តង។
ប្រភពបន្តទៀតថា ក្រោយពីឃាត់រថយន្តបានហើយ ភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវ អស់រយៈពេលជិត ២ម៉ោង នៅតែដដែលបង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មានមកថតផ្តិតយករូបភាព តែអ្វីដែលចម្លែកនោះគឺម្ចាស់រថយន្តបង្កហេតុ ដែលមានស្ថានភាពស្រវឹងជោកជាំផងនោះ បានមកថតអ្នកព័ត៌មានវិញ។
ក្រោយកើតហេតុ គេបានឃើញមានបុរសម្នាក់ទៀត ដែលជាបងប្អូនភាគីបង្ក បានមកសម្របសម្រួលដែរ តែនៅតែមិនត្រូវគ្នាដដែល ដោយប្រើរយៈពេលអស់ជិត ២ម៉ោង។
បច្ចុប្បន្នភាគីទាំងពីរដោយនិយាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចចរាចរណ៍ធ្វើការវាស់វែង នាំយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅចរាចរណ៍ជើងគោក រាជធានីរងចាំដោះស្រាយគ្នាតាមច្បាប់។
ស្រវឹងស្រាបើកថយន្តឆារ៉ូលេត បុករថយន្តលុចស៊ីស ៥៧០ រងការខូចខាតបន្តិចបន្តួចនិយាយមិនត្រូវគ្នាបង្កការភ្ញាក់ផ្អើល ស្រវឹងស្រាបើកថយន្តឆារ៉ូលេត បុករថយន្តលុចស៊ីស ៥៧០ រងការខូចខាតបន្តិចបន្តួចនិយាយមិនត្រូវគ្នាបង្កការភ្ញាក់ផ្អើល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.