ឆក់ទូរស័ព្ទដៃមិនបានសម្រេចត្រូវម្ចាស់ដឹងទាន់ធាក់ផ្តួលចាប់បានពីរនាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ឆក់ទូរស័ព្ទដៃមិនបានសម្រេចត្រូវម្ចាស់ដឹងទាន់ធាក់ផ្តួលចាប់បានពីរនាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ដែលកំពុងចុច ជិះម៉ូតូមិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់បានធាក់មួយជើងរេប៉ះដៃចង្កូតគ្នា ដួលទៅនឹងថ្នល់បណ្តាលឲ្យជនរងគ្រោះរងរបួសរលាត់ដៃជើង ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបានភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចស្ពានអាកាស ៥មករា ក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនសង្ស័យទី១៖ មានឈ្មោះ បូល​ ពិសិដ្ឋ ភេទប្រុស អាយុ ២៧ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិស្នំប្រាំងពី ឃុំស្នំប្រាំងពី ស្រុកទឹកឈូ ខេត្តកំពត។
ជនសង្ស័យទី២៖ មានឈ្មោះ សាភា រុន ភេទ ប្រុស ៣៣ ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប ស្នាក់ផ្ទះជួលគ្នាលេខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះទី១៖ មានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ ២៨ ឆ្នាំ មានមុខរបរ លក់ដូរនៅផ្ទះ ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះទី២៖ មានឈ្មោះ អុច ចិន្តា ភេទប្រុស អាយុ២៨ មុរបរ មុខបុគ្គលិក ផែស្ងួតឡេងហួល ស្នាក់នៅ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
តាមការរៀបរាប់ពីជនរងគ្រោះមានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ មានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 1AX-2960ទើបនឹងចេញពីហូបចុកជាមួយមិត្តភក្តិ បានជិះតាមបណ្តោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូង ជិះមកដល់ស្ពានអាកាស ៥ មករា ផ្លូវក្រោមដីបានឆ្វេងមកផ្លូវហសពន្ធ័រុស្ស៊ី ចំណុចកើតហេតុខាងលើ បានលេចមុខជនសង្ស័យ ពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប-មានជ័យ 1F-5001 បានជិះមកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មួយគ្រឿងម៉ាកអាយហ្វូនសេវ៉េនប្លិស ដែលរូបគាត់កំពុងចុចលេងឆាត ជាមួយប្រពន្ធរបស់គាត់ មិនបានសម្រេចត្រូវរូបគាត់ឃើញទាន់ បានធាក់ជនសង្ស័យមួយជើងរេប៉ះដៃចង្កូចគ្នា ដួលបោកទៅនឹងថ្នល់បណ្តាលឲ្យជនរងគ្រោះ រងរបួសរលាត់ដៃជើងម្នាក់ធ្ងន់ ចំណែកម្នាក់ទៀតមិនមានរងរបួសនោះទេ ឯជនសង្សយ័ទាំពីរនាក់ត្រូវបានជនរងគ្រោះ ចាប់បានប្រគល់ជូនសមត្ថកិច្ច និងដកហូតបានម៉ូតូមួយគ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនមកសួរនាំ នៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារដេប៉ូ ៣ និងបញ្ជូនបន្តរទៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
ឆក់ទូរស័ព្ទដៃមិនបានសម្រេចត្រូវម្ចាស់ដឹងទាន់ធាក់ផ្តួលចាប់បានពីរនាក់ ឆក់ទូរស័ព្ទដៃមិនបានសម្រេចត្រូវម្ចាស់ដឹងទាន់ធាក់ផ្តួលចាប់បានពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:14:00 PM Rating: 5

No comments:

Powered by Blogger.