បើកម៉ូតូវ៉ារថយន្តមិនផុតរេចង្កូតដួលចូលកង់រថយន្តកិនស្លាប់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើកម៉ូតូវ៉ារថយន្តមិនផុតរេចង្កូតដួលចូលកង់រថយន្តកិនស្លាប់ម្នាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង វ៉ារថយន្តមិនផុតវ៉ាក់ នឹងរថយន្តមួយគ្រឿងទៀត បានរេចង្កូតដួលចូលកង់រថយន្តបង្កខាងក្រោយ កិនម៉ូតូ និងជនរងគ្រោះពេញទំហឹងបណ្តាលអោយស្លាប់យ៉ាងអាណោចអាធម្ម កាលពីវេលាម៉ោង ៧ នឹង ០០ នាទីយប់ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២៩១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ មុខរោងចក្រសុិនឡានហួរ ស្ថិតនៅក្នុងភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ ថេង ឡាយ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ស្នាក់នៅសង្កាត់អូរឬស្សី ៤ ខណ្ឌ៧មករា មានស្រុកកំណើតនៅ ភូមិត្បូងឃ្មុំ ឃុំត្បូងឃ្មុំ​ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ​ជិះម៉ូតូមួយគ្រឿង ម៉ាក FiIano ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1BZ-7552។ចំណែករថយន្តបង្កម៉ាក FUSO ក្បាលពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1320។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមសម្តីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូជនរងគ្រោះ និងរថយន្តបើកស្របទិសដៅគ្នា ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ារថយន្តបង្កមិនផុត ហើយវ៉ាក់នឹងមួយគ្រឿងទៀតបើកមកពីមុខបញ្ច្រាស់ ទិសដៅគ្នាបានរេចង្កូចដួលចូលកង់រថយន្តបង្កខាងក្រោយ កិនទាំងម៉ូតូ និងជនរងគ្រោះបណ្តាលស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង យ៉ាងអាណោចអធម្ម ភ្លាមៗនោះតៃកុងរថយន្ត និងព្រូមានព្យាយាមបើកថយន្តគេចខ្លួន តែត្រូវអ្នកបានឃើញហេតុការណ៍នេះ បានឃាត់ប្រគល់ជូនសមត្ថកិច្ចផងដែរ។
ក្រោយកើតហេតុ តៃកុងរថយន្ត និងព្រូត្រូវសមត្ថកិច្ចឃាត់ខ្លួន រថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចជំនាញកំពុងតែវាស់វែង ចំណែកសពជនរងគ្រោះសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី
បើកម៉ូតូវ៉ារថយន្តមិនផុតរេចង្កូតដួលចូលកង់រថយន្តកិនស្លាប់ម្នាក់ បើកម៉ូតូវ៉ារថយន្តមិនផុតរេចង្កូតដួលចូលកង់រថយន្តកិនស្លាប់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:55:00 PM Rating: 5

No comments:

Powered by Blogger.