ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តហ្វតរេជឺ មួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកជាមួយនិងលូ ដែលដាក់បាំងផ្លូវ ទើបនឹងធ្វើហើយ បណ្តាលអោយបែកខ្ទេច ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២:២៥នាទី ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ សង្កាត់ទួលទំពូង ២ ខណ្ឌចំកាមន ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកហ្វតរ៉េនជឺ ពណ៌ខ្លាញ់ក្តាម គ្មានស្លាកលេខ តាមណ្តោយផ្លូវ ៤៣០ ក្នុងស្ថានភាពស្រវឹងជោកជាំ ក្នុងល្បឿលឿន លុះមកដល់ចំណុចកើតហេតុ បានគេចជាមួយនឹងរថយន្តមួយគ្រឿង ក៏រេចង្កូតទៅបុកលូយ៉ាងពេញទំហឹង បណ្តាលអោយរថយន្តផ្ទុះពោង រងកាខូចខាតផ្នែកខាងមុខ ស្ទើរតែទាំងស្រុង ចំណែកលូខ្ទេចតែម្តង សំណាងល្អអ្នកបើកបរមិនរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចនាំយករថយន្តត្រូវទៅរក្សាទុកនៅអធិការខណ្ឌចំការមន រងចាំដោះស្រាយគ្នាជាក្រោយ៕ សហការី
ស្រវឹងស្រាបើករថយន្តលឿនពេកជ្រុលទៅបុកលូដែលគេដាក់បាំងផ្លូវបែកខ្ទេច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:23:00 PM
Rating:

No comments: