ស្រវឹងស្រាបើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង និងរថយន្តរងរបួសធ្ងន់ស្រាល ៥នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង និងរថយន្តរងរបួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ៖ បុរសពីរនាក់ទើប នឹងចេញពីហាងផឹកសុី ស្រវឹងស្រាជោកជាំ បើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង និងរថយន្ត បណ្តាលឲ្យបុរសម្នាក់ និងស្ត្រីម្នាក់រងរបួសធ្ងន់ ចំណែកប្រុសស្រីបីនាក់ទៀត រងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ នឹង ៤០នាទីយប់ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ស្តុបសន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសពីរនាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿង ម៉ាកលុចសុីស RX-330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK-8657ទើបនឹងចេញពីហាងផឹកសុីមួយកន្លែង បើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ជ្រុលទៅបុកម៉ូតូ ៤គ្រឿង និងរថយន្ត ១គ្រឿង ដែលកំពុងឈប់នៅស្តុប រងចាំចរាចរណ៏ភ្លើងខៀវ ដើម្បីបន្តដំណើរទៅមុខទៀត ចំពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូរងគ្រោះដួលរណូករណែលពេញផ្លូវ និងបង្កឲ្យមានអ្នករងបួសធ្ងន់ បុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបានរថយន្តគ្លីនីកឯកជន ដឹកយកទៅសង្គ្រោះផងដែរ និងប្រុសស្រីបីនាកទៀតរងរបួសស្រាល។ ភ្លាមៗនោះម្ចាស់រថយន្តបង្ក និងអ្នករួមដំណើរជាមួយម្នាក់ទៀត បានបើកទ្វាររថយន្តបំរុងរត់គេចខ្លួនតែត្រូវបានអ្នកឃើញហេតុការណ៍ បានចាប់ខ្លួនបាននៅកន្លែងកើតហេតុផងដែរ។ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូបច្បាប់ ចំណែកម្ចាស់រថយន្ត បង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនមកដោះស្រាយនៅប៉ុស្តិ័នគរបាលផ្សារដេប៉ូ ២៕ សហការី
ស្រវឹងស្រាបើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង និងរថយន្តរងរបួសធ្ងន់ស្រាល ៥នាក់ ស្រវឹងស្រាបើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង និងរថយន្តរងរបួសធ្ងន់ស្រាល ៥នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.