ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម្ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿង នៅលើដងផ្លូវត្រូវបានរថយន្ត មិនស្គាល់ម៉ាក បុកពេញទំហឹង កាលពីវេលាម៉ោង ១៩ នឹង ១០នាទីយប់ ថៃ្ងទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ ត្រង់ចំណុចផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
សពមានឈ្មោះ លក្ខណ៍ សំអូន ភេទ ស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេ ជិះម៉ូតូម៉ាក(ឆាលី)ពណ៌ ស គ្មានស្លាកលេខ។ ក្រោយពេលកើតហេតុតៃកុងបើករថយន្តមិនស្គាល់ម៉ាកគេចបាត់
សពមានឈ្មោះ លក្ខណ៍ សំអូន ភេទ ស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេ ជិះម៉ូតូម៉ាក(ឆាលី)ពណ៌ ស គ្មានស្លាកលេខ។ ក្រោយពេលកើតហេតុតៃកុងបើករថយន្តមិនស្គាល់ម៉ាកគេចបាត់
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមសម្តីអ្នកម៉ីងឈ្មោះ ឡេង ភីម អាយុ ៤៧ឆ្នាំ ដែលឃើញហេតុការណ៍ បានអោយដឹងថា ខ្ញុំកំពុងអង្គុយក្រោមផ្ទះ បន្ទាប់មកក៏មានម៉ូតូ និងរថយន្តបើកស្របទិសគ្នា ពីកើតទៅលិច ក្រោយមកនាងខ្ញុំ ក៏ឭសំឡេងមនុស្សស្រែកយ៉ាងខ្លាំង នាងខ្ញុំក៏រត់មកមើល ស្រាប់តែឃើញមានរថយន្តធុនធំមិនស្គាល់ម៉ាក បើកចេញទៅទិសខាងលិចយ៉ាងលឿន ក្រោយមកទៀត ស្រាប់តែឃើញ ឈ្មោះ សំអូន ដេកស្លាប់នៅលើផ្លូវ រួចខ្ញុំក៏ហៅអ្នកជិតខាងអោយមកជួយមើល និងរាយការណ៍ជូនសមត្ថកិច្ច អោយចុះមកកន្លែងកើតហេតុតែម្តង ។
បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុខាងលើ រួចក៏ធ្វើការត្រួតពិនិត្យនិងវាស់វែង បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានយកមករក្សាទុកនៅសណ្តាប់ធ្នាប់ចរាចរណ៍ ខណ្ឌដង្កោ ដោយឡែករថយន្តសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕
ស្រ្តីម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកស្លាប់នៅកន្លែង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:05:00 PM
Rating:

No comments: