បើករថយន្តលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តឆ្លងផ្លូពេញទំហឹងរងការខូចខាតទាំងសងខាង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តឆ្លងផ្លូពេញទំហឹងរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបាឡែនខ្វះការ ប្រុងប្រយ័ត្ន មកផ្លូវបែកជាបួនចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូចទៅបុករថយន្តម៉ាកសឺដេស បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នក រងរបួសឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ នឹង ១០នាទីយប់ ឈានចូលថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះត្រសក់ផ្អែម កែងផ្លូវ ១៥៤ ជាប់នឹងផ្សារសូរិយាក្នុង សង្កាត់ផ្សារថ្មី ១ខណ្ឌដូនពេញ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសបួននាក់ ជិះរថយន្តម៉ាកសឺដេសមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-6328 តាមបណ្តោយផ្លូវព្រះត្រសក់ផ្អែម ទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវបំបែកផ្លូវ ១៥៤ ជិតផុតទៅហើយក៏មានរថយន្តបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2A-8821បើកបរដោយបុរសម្នាក់ តាមផ្លូវ ១៥៤ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុករថយន្តម៉ាកសឺដេស ចំកង់ខាងមុខខាងស្តាំ បណ្តាលឲ្យរងកាខូចខាត យ៉ាងដំណំ ចំណែករថយន្តបាឡែន រងការខូចខាតផ្នែកស្តុបមុខខាងឆ្វេងបន្តិចបន្តួច តែសំណាងល្អមិនបង្កឲ្យមានអ្្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់អោយភាគីទាំងសងខាងសម្រុះសម្រួសគ្នា ខាងភាគីរថយន្តបាឡែន ចេញសំណងសងទៅរថយន្តម៉ាកសឺដេសចំនួន ៨០ម៉ុឺនរៀល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ សហការ
បើករថយន្តលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តឆ្លងផ្លូពេញទំហឹងរងការខូចខាតទាំងសងខាង បើករថយន្តលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តឆ្លងផ្លូពេញទំហឹងរងការខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.