មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តកុងតឺន័របើគៀរថយន្តកាមរីបាឡែនរងកាខូចខាត

រថយន្តកុងតឺន័របើគៀរថយន្តកាមរីបាឡែនរងកាខូចខាត
ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកប៉ះជាមួយរថយន្តកាមរីបាឡែនបណ្តាលអោយរងកាខូចខាតបន្តិចបន្តួចនៅចំណុចច្រមុះជ្រូងក្បាលថ្នល់ ផ្លូវព្រះមុន្នីវង់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ហើយព្យាយាមបើករត់រហូតមកដល់មុខវិទ្យាល័យបឹងត្របែកក៏ត្រូវរថយន្តរងគ្រោះដេញឃាត់ជាប់ជជែកយកត្រូវរៀងខ្លួន។
   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ខែមករា ឆ្នាំ២០១៨ ។
    តាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែនពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AQ 5651 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីក្បាលថ្នល់មកទិសដៅពីកើតទៅលិចខណះមកដល់ចំណុចច្រមុះជ្រូកស្រាប់តែមានរថយន្តម៉ាកកុងតឺន័រ សណ្តោងទូ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3C 9883 ធ្វើដំណើរមកពីក្រោយហើយបានប៉ះគូទរថយន្តបាឡែននិងក្បាលថ្ពាល់នៃរថយន្តបណ្តាលអោយរងកាខូចខាត ភ្លាមនោះរថយន្តកុងតឺន័រ មិនព្រមឈប់ដោះស្រាយនោះទេហើយបានព្យាយាមបើករត់រហូតមកដល់មុខវិទ្យាល័យបឹងត្របែកទើបម្ចាស់រថយន្តបាឡែនដេញឃាត់ជាប់។
  ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងធ្វើកាសម្របសម្រួលតែភាគីទាំងសងខាងបានជជែកយកតែត្រូវរៀងខ្លួន ទើបសមត្ថកិច្ចទំនាក់ទំនងទៅជំនាញមកធ្វើកាវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ៕

រថយន្តកុងតឺន័របើគៀរថយន្តកាមរីបាឡែនរងកាខូចខាត រថយន្តកុងតឺន័របើគៀរថយន្តកាមរីបាឡែនរងកាខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:52:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.