មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាជិះម៉ូតូមកឈប់ដេកតាមចិញ្ចើមផ្លូវត្រូជនឆ្លៀតឱកាសយកម៉ូតូទៅបាត់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាកភ្នែកជិះម៉ូតូមួយគ្រឿងទៅផ្ទះលេងរួចមកឈប់ដេកតាមចិញ្ចើមផ្លូវត្រូវបានជនសង្សយ័បីនាក់ ជិះម៉ូតូមួយគ្រឿងមកឈប់ក្បែងឃើញឱកាសល្អបានលបលួចយកម៉ូតូជនរងគ្រោះយកទៅបាត់
បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១-៣៩នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែ កមរា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងលិច ក្លឹប ផ្លេក្លឹប ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹលថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ រស់ ចាន់ថន ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ ជាអ្នកបុកគ្រិះសំណង់ ស្នាក់នៅម្តុំ ផ្សារឈូកមាស ខណ្ឌសែនសុខ  មានស្តុកកំណើត នៅឃុំតាត្រាវ ស្រុករមាហែក ខេត្តស្វាយរៀង។

តាមកាបញ្ជាក់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកzoomer-xពណ៏ខៀវពាក់ស្លាកលេខ​ស្វាយរៀង1K-7828បានជិះចេញពីមជ្ឈមណ្ឌកោះពេជ្រទិសដៅពីកើតទៅលិចគោលបំណងត្រឡប់ទៅផ្ទះលុះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងនៅវេលាម៉ោងប្រមាណជា១១យប់ដោ យខ្លួនស្រវឹងស្រានិងងងុយដេកផងនោះបានឈប់ម៉ូតូអៀបនិងចិញ្ចើមផ្លូវរួចចុះពីលើម៉ូតូនិងបានដកសោដាក់ក្នុងហោប៉ាវខោនិងបានដើរចេញពីម៉ូតូប្រមាណជា៣ម៉ែត្ររួចបានដេកលលួងលក់បាត់ទៅលុះដល់ម៉ោងកើតហេតុរូបគាត់ភ្ញាក់ឡើងឃើញម៉ូតូគាត់ទៅហើយខណះនោះក៍មានគេមកប្រាប់ថាឃើញជនសង្សយ័បីនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកឈប់ក្បែម៉ូតូរបស់គាត់ដោយឃើញឱកាសល្អមិនស្ងាត់ផងនោះជនសង្សយ័ម្នាក់ក្នុងចំណោមបីនាក់បានចុះលើម៉ូតូមកបណ្តើម៉ូតូជនរងគ្រោះចេញរួចបក្ខពួកពីនាក់បានជិះម៉ូតូរបស់ខ្លួនរុញពីក្រោយយកទៅបាត់ បន្សល់ទុខជនរងគ្រោះនៅនិងកន្លែងកើតហេតុ។

ក្រោយកើតជនរងគ្រោះបានហៅម៉ូតូឌុបជិះមកដាក់ពាក្យបណ្តេឹងនៅប៉ុស្តិ៍នគរបាលដ្ឋបាលសង្កាត់ទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូយកមកវិញផង៕ ស៊ីន កុសល

ស្រវឹងស្រាជិះម៉ូតូមកឈប់ដេកតាមចិញ្ចើមផ្លូវត្រូជនឆ្លៀតឱកាសយកម៉ូតូទៅបាត់ ស្រវឹងស្រាជិះម៉ូតូមកឈប់ដេកតាមចិញ្ចើមផ្លូវត្រូជនឆ្លៀតឱកាសយកម៉ូតូទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:49:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.