មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសប្រុសស្រី៦នាក់នាំគ្នាចូលKTVរីកកាយផឹកសុីអស់ស្រា១កេះកន្លះសាច់ក្លែម៦ចានគិតលុយ ១១៨ ដុល្លារផ្អើលឈុល

ភ្នំពេញ៖ បុរសប្រុសស្រី ៦នាក់ នាំគ្នាចូលខារ៉ាអូខេសែនរីករាយថ្មី បានកុម្មង់ស្រាបៀរកម្ពុជាចំនួន ១កេះកន្លះ និងម្ហូប ៦ចាន ដល់គិតលុយអស់ចំនួន ១១៨ ដុល្លារ ផ្អើលឈុល បង្កឲ្យមានការភ្ញាក់ផ្អើល និងហិង្សាដាក់គ្នាកាលពីវេលាម៉ោង ៣ នឹង ១០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី ១៧ ខែ មកតា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ សែនរីករាយថ្មី តាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិសែនជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមកាបញ្ជាក់ពីស្ត្រីជាភ្ញៀងម្នាក់ ក្នុងចំណោម ៦នាក់ បានប្រាប់ឲ្យដឹងថា មុននិងឈានដល់ការភ្ញាក់ផ្អើល និងផ្ទុះហិង្សាដាក់គ្នា រូបគាត់ទាំង ៦ នាក់ នាំគ្នាចូលក្នុងខារ៉ាអូខេកើតហេតុខាងលើ នៅវេលាម៉ោងប្រមាណជា ១២យប់ ហើយ បានហៅស្រាបៀរកម្ពុជា ចំនួន១កេះកន្លះ និងម្ហូប១ចាន ខណៈនោះបុរសម្នាក់ក្នុងចំណោម ៦នាក់ ជាភ្ញៀវ បានប្រាប់ទៅបុក្គលិកក្នុងខារ៉ាអូខេនោះថា ត្រូវការនារីកំដរម្នាក់ ស្រាប់តែនារីបំរើការនៅក្នុងខារ៉ាអូខេ បានមកភ្លាម ហើយប្រាប់ទៅបុរសដែលពេញចិត្តខ្លួនថា សូមកុម្មង់ម្ហូប ១ចាន ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុក្គលិកលើកម្ហូបមក ៦ចាន ហើយដោយការសង្ស័យ បានសួរនាំទៅមិត្តភក្តិចូលរួម ជាមួយគ្នា តើម្ហូប៥ចានមានអ្នកណាកុម្មង់អត់? ខណៈនោះមិត្តភក្តិ ៥នាក់ទៀត ឆ្លើយថា មិនបានកុម្មង់នោះទេ ហើយក៏មិនបាន សួរវែងឆ្ងាយនោះទេ គិតតែពីនាំគ្នាផឹកសុីសប្បាយជាធម្មតា លុះមកដល់ម៉ោងកើតហេតុខាងលើ បានហៅបុក្គលិកម្នាក់ មកគិតលុយអស់ចំនួន ១១៨ដុល្លារ ដោយមានការងឿងឆ្ងល់បុរសម្នាក់ ក្នុងចំណោម ៦នាក់ បានសួរនាំទៅបុក្គលិកខាងលើនោះ ហើយបានបន្តថា ម៉េចបានជាអស់ច្រើនម្លេះ ឲ្យបុក្គលិកនោះសូមគិតម្តងទៀត និងសួរនាំរឿងម្ហូប ៥ចាន ស្រាប់បុក្គលិក ខាងលើនោះឆ្លើយថា អ្នកនៅក្នុង ហ្នឹងជាអ្នកកុម្មង់ ហើយមានការឆោឡោពេញខារ៉ាអូខេតែម្តង ខណៈនោះស្ត្រីម្នាក់ក្នុងចំណោម ៦នាក់ បានទាញទូរសព្ទ័ថតជាវីដេអូ ស្រាប់តែបុក្គលិកក្នុងខារ៉ាខេនោះ បានប្រាប់ថា កុំឡាយវីដេអូអី ធ្វើឲ្យបុក្គិលម្នាក់ ក្នុងចំណោមជាច្រើននាក់ បានយកទូរស័ព្ទឡាយជាវីដេអូវិញ ហើយនិយាយថាស្រ្តីជាភ្ញៀវ ចូលមកផឹកសុីមិនឲ្យលុយ កើតជារឿង ប្រទុសសារាយ និងហិង្សាដាក់គ្នាទៅវិញទៅមក បណ្តាលអោយស្ត្រីម្នាក់ជាភ្ញៀវរងរបួសចុងចិញ្ចើមខាងស្តាំ និងបានចាក់សោរបង្ខាំង ទុកក្នុងខារ៉ាអូខេ ធ្វើឲ្យផ្អើដល់មនុស្សម្នា និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ច បាននាំបុរសប្រុសស្រីទាំង ៦នាក់ ឲ្យមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលដ្ឋបាល សង្កាតមកាកាបទី ១ ដើម្បីសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
បុរសប្រុសស្រី៦នាក់នាំគ្នាចូលKTVរីកកាយផឹកសុីអស់ស្រា១កេះកន្លះសាច់ក្លែម៦ចានគិតលុយ ១១៨ ដុល្លារផ្អើលឈុល បុរសប្រុសស្រី៦នាក់នាំគ្នាចូលKTVរីកកាយផឹកសុីអស់ស្រា១កេះកន្លះសាច់ក្លែម៦ចានគិតលុយ ១១៨ ដុល្លារផ្អើលឈុល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.