មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូរុឺម៉កចេញពីមហាសង្ក្រាន្ត ត្រឡប់ទៅផ្ទះវិញ ត្រូវម៉ូតូឌ្រីមសង់បុកពេញទំហឹង ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើករុឺម៉កម៉ូតូដឹក ប្រពន្ធកូន មកពីលេងមហាសង្ក្រាន ពោធិ៍សែនជ័យ បំណងទៅផ្ទះស្រាប់តែ មានម៉ូតូហុងដាមួយគ្រឿង បើកបរ ក្នុងល្បឿនលឿន ជ្រុលមកបុកចំពីមុខ ពេញទំហឹង បណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ យប់​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ នៅចំណុចមុខ វិទ្យាស្ថាន វិទ្យាសាស្ត្រ ខ ភ ម តាមបណ្តោយផ្លូវជាតិលេខ ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ គង់សុវណ្ណ ភេទប្រុសអាយុ ៤០ ឆ្នាំ មុខរបររត់រឺម៉កកង់បី ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមសាក្សីពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាននាំប្រពន្ធកូនទៅ ចូលរួមមើលពិធីមហាសង្ក្រាន្ត ពោធិ៍សែនជ័យ នៅវត្តជន្លង់ម្លូ ស្ថិតក្នុងសង្កាត់ភ្លើងឆះរទះ ក្រោយពីដើរលេងរួច ក៏ដឹកប្រពន្ធ និងកូនចំនួន ២នាក់ទៀត មកវិញបំណងទៅបន្ទប់ជួលវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១៤ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3523 បើកបរដោយបុរសម្នាក់ បញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ក៏ជ្រុលបុកចំពីមុខពេញទំហឹង បណ្តាលអោយ អ្នកបើករុឺម៉កកង់បួនស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកភាគីខាងម៉ូតូរងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ និងរុឺម៉កកង់បួនត្រូវបាន សមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយ ពេលក្រោយ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
បើកម៉ូតូរុឺម៉កចេញពីមហាសង្ក្រាន្ត ត្រឡប់ទៅផ្ទះវិញ ត្រូវម៉ូតូឌ្រីមសង់បុកពេញទំហឹង ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ បើកម៉ូតូរុឺម៉កចេញពីមហាសង្ក្រាន្ត ត្រឡប់ទៅផ្ទះវិញ ត្រូវម៉ូតូឌ្រីមសង់បុកពេញទំហឹង ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.