មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកុងតឺន័រលឿន ពេកជ្រុលទៅបុក ម៉ូតូស្លាប់យុវជនម្នាក់ និង ២ នាក់ទៀត របួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអធ័ម នៅកន្លែងកើតហេតុ និង ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបាន រថយន្ត សង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នា ហើយត្រូវបានរថយន្ត កុងតឺន័របើកបុកកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៨ នៅខាងលិច ជញ្ជីងថ្លឹងឡានចាស់ តាមបណ្តោយផ្លូវជាតិ លេខ ៤ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ហេង រិទ្ធរាជ ភេទប្រុសអាយុ ១៣ឆ្នាំ ជាសិស្សនៃវិទ្យាល័យបែកចាន ស្នាក់នៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែក ២នាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យផងដែរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១៣ ពណ៌ ខ្មៅ (ស្លាកលេខដាច់បាត់) ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រ សណ្តោងកន្ទុយដឹកដែកសរសៃ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5506 ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយបានបុកម៉ូតូនិងកិនបណ្តាលអោយអ្នកជិះម៉ូតូស្លាប់ម្នាក់របួសធ្ងន់២នាក់ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត៕
បើករថយន្តកុងតឺន័រលឿន ពេកជ្រុលទៅបុក ម៉ូតូស្លាប់យុវជនម្នាក់ និង ២ នាក់ទៀត របួសធ្ងន់ បើករថយន្តកុងតឺន័រលឿន ពេកជ្រុលទៅបុក ម៉ូតូស្លាប់យុវជនម្នាក់ និង ២ នាក់ទៀត របួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.