មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើង ផ្អើលអ្នកស្រុក និងសមត្ថកិច្

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះ ប្រអប់ភ្លើង បែកផ្កាភ្លើងបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋរាយការទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្ញាមៗ កាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៨ នៅចំណុចផ្ទះល្វែងមួយកន្លែង ខាងកើតផ្សារសំណង់ ១២ ស្ថិតក្នុងសង្កាត់ ទឹកល្អក់ ៣ ខណ្ឌទួលគោក។

តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញឆ្លង ចរន្តអគ្គិសនីប្រអប់ភ្លើងដែលជាប់នៅខាងលើផ្ទះវីងវេលុយ ភ្លាមនោះក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់តែមិនអាចគ្រប់គ្រងបានទើបរាយការទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ភ្លាមនោះរថយន្តរបស់អធិការដ្ឋានខណ្ឌទួលគោកបានចេញមកជួយអន្តរាគមន៍ភ្លាមៗចំនួន១គ្រឿងតែមិនទាន់ហ៊ានបាញ់នោះទេព្រោះដោយសារតែមិនទាន់បិតចរន្តភ្លើងអស់។

ក្រោយមកទើបបាញ់បំពង់ពន្លត់អគ្គីភ័យបន្តទៀតទើបអាចគ្រប់គ្រងបាន តែមិនមានរងរបួសដល់មនុស្សនោះទេ៕

ឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើង ផ្អើលអ្នកស្រុក និងសមត្ថកិច្ ឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើង ផ្អើលអ្នកស្រុក និងសមត្ថកិច្ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:29:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.