មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តបីគ្រឿងបើកវាក់អុើនិងម៉ូតូកង់បីមួយគ្រឿង ចតចោលនៅលើដងផ្លូវ បុកតកន្ទុយគ្នា រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងមិត្តភក្តិបីនាក់ទៀតបើករថយន្តធុនដ្រាមួយគ្រឿងជ្រុលចង្កូតទៅបុករថយន្តកូរ៉ូឡាពីក្រោយរុញទៅបុករថយន្តហាយលេនឌ័មួយគ្រឿងទៀតខណះរថយន្តទាំងបីគ្រឿងកំពុងបើកវ៉ាក់អើុនិងម៉ូតូកង់បីមួយគ្រឿងចតចោលនៅលើដងផ្លូវតកន្ទុយគ្នាខូចខាតយ៉ាងដំណំ។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩-៣០នាទីយប់ថ្ងៃទី៣១ខែមិនាឆ្នាំ ២០១៨ស្ថិតនៅចំណុចមុខផ្ទះសំណាក់ហង្សនាគ តាមបណ្តោយផ្កូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូកង់បីមួយគ្រឿងមិនចាំស្លាកលេខបានចតនៅលើដងផ្លូវទិសដៅពីត្បូងទៅជើងនៅចំណុចកើតហេតុខាងលើខណះនោះក៍មានរថយន្តមួយគ្រឿងម៉ាកហាយលេឌ័មិនស្លាកលេខបានបើកមកពីក្រោយបានវ៉ាក់អុើនិងម៉ូតូកង់បីបានជាន់ហ្វ្រាំងឈប់ស្រាប់តែមានរថយន្តកូរ៉ូឡាមួយគ្រឿងទៀតពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Q-1356បើកបរដោយបុរសម្នាក់មកពីក្រោយចាប់ហ្វ្រាំងឈប់ដូចគ្នាត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាកធុនដ្រាពណ៏សពាក់ស្លាកលេខភ្នំពេញ2AP-6184បើកបរដោយបុរសម្នាក់រួមដំណើនិងមិត្តភក្តិបីនាក់ទៀតមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តកូរ៉ូឡាពីក្រោយរុញទៅបុករថយន្តហាយលេនឌ័បណ្តាលឲ្យរថយន្តកូរ៉ូឡាខូចខាតផ្នែកខាងមុខខាងក្រោយយ៉ាងដំណំភ្លាមៗនោះម្ចាស់ម៉ូតូកង់បីឃើញសភាពមិនស្រួលបានបើកម៉ូតូកង់បីគេចចេញពីកន្លែងកើតហេតុទៅបាត់ស្រមោលចំណែករថយន្តហាយលេនឌ័ត្រូវាបានម្ចាស់រថយន្តបង្កចុះមកសម្របសម្រួលនិងចេញសំណងចំនួន៣០ដុល្លាដើម្បបញ្ចប់រឿងហើយបានបើកចេញពីកន្លែងកើតហេតុផងដែរ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានឲ្យភាគីខាងម្ចាស់រថយន្តធុនដ្រាសម្របសម្រួលជាមួយម្ចាស់រថយន្តកូរ៉ឡាដោយមិនចង់ឲ្យមានវែងឆ្ងាយខាងម្ចាស់រថយន្តធុនដ្រាបានចេញសំណងឲ្យខាងម្ចសស់ក៉ូរ៉ូឡាចំនួន២៥០ដុល្លាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

រថយន្តបីគ្រឿងបើកវាក់អុើនិងម៉ូតូកង់បីមួយគ្រឿង ចតចោលនៅលើដងផ្លូវ បុកតកន្ទុយគ្នា រងការខូចខាតយ៉ាងដំណំ រថយន្តបីគ្រឿងបើកវាក់អុើនិងម៉ូតូកង់បីមួយគ្រឿង ចតចោលនៅលើដងផ្លូវ បុកតកន្ទុយគ្នា រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:20:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.