មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តហាយឡែនឌ័រប្រលះក្បាលនាគចែកទ្រូងផ្លូវវៀចមួយកង់


សួស្តីឆ្នាំថ្មី ឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ គ.ស ២០១៨
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ក្នុងស្ថានភាពស្រវឹង បោះពួយយ៉ាងលឿន បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ រថយន្តព្យាយាមបើករត់រហូតមកដល់ ចំណុចផ្លូវ ២៨៨ ទៅមុខលែងរួច។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ២ នឹង ២០នាទីយប់ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីហនុ ត្រង់ចំណុច ស្តុបគីរីរម្យ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តហាយឡែនឌ័រ ពណ៌ស្ករ មិនមាន ស្លាកលេខ ពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលអោយវៀចមួយកង់ រថយន្តមិនព្រមឈប់ ទទួលខុសត្រូវទេ ព្យាយាមបើកទាំងរថយន្តខ្ទេចផ្នែកខាងមុខ រហូតមកដល់មុខហាងអាហារដ្ឋានគ្រឿង សមុទ្រ BBQ ផ្លូវ ២៨៨ ទើបទៅមុខលែង រួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញមកវាស់វែង យករថយន្ត បង្ករទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយ តាមផ្លូវច្បាប់។
រថយន្តហាយឡែនឌ័រប្រលះក្បាលនាគចែកទ្រូងផ្លូវវៀចមួយកង់ រថយន្តហាយឡែនឌ័រប្រលះក្បាលនាគចែកទ្រូងផ្លូវវៀចមួយកង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:05:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.