មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឆ្លងផ្លូវ ត្រូវម៉ូតូបុករងរបួសធ្ងន់


សួស្តីឆ្នាំថ្មី ឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ គ.ស ២០១៨
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្ត ចេញពីបុរីចំការមន ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវម៉ូតូជិះបុកពីចំហៀងពេញទំហឹង បណ្តាលអោយបោកផ្ទប់នឹងរថយន្ត រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចមុខ បុរីចំការមន តាមបណ្តោយផ្លូវ ព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-7800 តាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែ មានរថយន្តម៉ាកហុីឡុច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-8886 បើកបរដោយបុរសជនជាតិចិនម្នាក់ និង ២នាក់ទៀត រួមដំណើរជាមួយ បើកចេញពី ក្នុងបុរីចំការមន ហើយបានបើកឆ្លងផ្លូវ ទៅកើត បំណងបត់ទៅជើង ដោយមិនបាន ប្រុងប្រយ័ត្នក៏ត្រូវម៉ូតូបុកពីចំហៀង ពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន អ្នកឃើញហេតុការណ៍ ដឹកទៅមន្ទីរពេទ្យ ភ្លាមៗ រួចហើយសមត្ថកិច្ច ចុះមកដល់ចំណុច កើតហេតុ និងធ្វើការសម្របសម្រួល ដោយភាគីខាងម៉ូតូមានបងប្អូនមកតំណាងហើយភាគីខាងរថយន្ត ក៏ចេញថ្លៃព្យាបាល ទៅលើជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
បើករថយន្តឆ្លងផ្លូវ ត្រូវម៉ូតូបុករងរបួសធ្ងន់ បើករថយន្តឆ្លងផ្លូវ ត្រូវម៉ូតូបុករងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:17:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.