មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆ្លងចរន្តអគ្គីសនីឆេះផ្ទះក្នុងបូរីសាន់វ៉េផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយ បានឆាបឆេះផ្ទះក្នុងបូរីសាន់វ៉េ បង្កការភ្ញាក់ ផ្អើលទាំងកណ្តាលអាធ្រាត កាលពីវេលា ម៉ោង ប្រមាណ ០០ នឹង ១០ នាទីរំអាធ្រាត ឈានចូលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ នៅផ្ទះ M61 ក្រុម ៥ ភូមិ ១ ផ្លូវ ៣៣៧ (បូរីសាន់វេ) បឹងកក់ ២ ខណ្ឌទួលគោក ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមសម្តីម្ចាស់ផ្ទះបានអោយដឹងថា មុនពេលកើតហេតុ ខណៈពួកគាត់កំពុងសម្រាកនៅជាន់ទី ២ ស្រាប់តែធំក្លិនឆ្ងៀមផ្សែង ពេលនោះគាត់ក៏បានចុះមកមើល ស្រាប់តែងងឹតពោពេញដោយផ្សែង ហើយពួកគាត់ក៏បានទម្លុះទ្វារចេញមកក្រៅ ស្រែកអោយអ្នកជិតខាងជួយ និងខលហៅសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ និងយកបំពង់ពន្លត់អគ្គីភ័យបាញ់ជាច្រើន តែមិនអាចគ្រប់គ្រងបាន។មួយសន្ទុះក្រោយទើបមានរថយន្តស្នងការ នគរបាល រាជធានីភ្នំពេញ មកអន្តរាគមន៍ចំនួន ៥គ្រឿង ដោយប្រើប្រាស់អស់ចំនួន ៣គ្រឿង និងបំពង់ពន្លត់ ១៥បំពង់ ធំ ២បំពង់ ទើបអាចគ្រប់គ្រងបានទាំងស្រុង។
សមត្ថកិច្ចបានអោយដឹងថា ការខូចខាតឆេះបន្ទប់ទទួលភ្ញៀវ និងចង្ក្រានបាយ(ខូចខាតទាំងស្រុង)។
ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ ពុំមានមនុស្សរងរបួសនោះទេ៕
ឆ្លងចរន្តអគ្គីសនីឆេះផ្ទះក្នុងបូរីសាន់វ៉េផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ ឆ្លងចរន្តអគ្គីសនីឆេះផ្ទះក្នុងបូរីសាន់វ៉េផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.