ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្ត រងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្ត រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនពេក ដល់បែកជាបួនចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង ពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៤០នាទីយប់ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចក្រោយមន្ទីរពេទ្យ ព្រះកុសុមៈ តាមបណ្តោយផ្លូវ ២៦៥ កែងផ្លូវ ១៥០ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសង់ ស៊េរី ០១៧ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1GD-1730 តាមបណ្តោយ ផ្លូវលេខ ១៥០ ទិសដៅពីលិចទៅកើត លុះផ្លូវបែកជាបួន កែងផ្លូវ ២៥៦ ចំណុច កើតហេតុខាងលើ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀត មិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៦៥ ទិសដៅពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនីកហុង ហាក់ដឹក យកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្ត មិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានបន្តដំណើរទៅមុខទៀតបាត់ស្រមោល រីឯម៉ូតូរងកាខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕
ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្ត រងរបួសធ្ងន់ ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្ត រងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:14:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.