ភ្នំពេញ រថយន្តពីរគ្រឿងបើកបរក្នុងល្បឿន លឿនដូចគ្នា ខណៈមកដល់ចំណុចផ្លូវ បំបែក បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងខូចខាត តែសំណាងមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ នឹង ៥០នាទីយប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតតាម បណ្ដោយផ្លូវ ១៧៣ កែងនឹងផ្លូវ ២៨៤ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តលុចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6487 ពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2I-4334 បើកពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា បណ្ដាលឲ្យរថយន្តលុចស៊ីស រេចង្កូតទៅបុក របងវត្តមហាមន្ត្រី បែកបន្តិចបន្តួច ចំណែក រថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាង ដំណំដូចគ្នា តែគ្រោះចរាចរណ៍នេះ សំណាង ល្អមិនមានណាម្នាករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងពីរ ធ្វើការសំរបសំរួលគ្នាដោយភាគីទាំងពីរសុខ ចិត្តស្មើរគ្នា ហើយយករថយន្តទៅជួលជុល រៀងៗខ្លួនដើម្បីបញ្ចប់រឿង។
រថយន្តពីរគ្រឿងបុកគ្នា ត្រង់ផ្លូវបំបែកជា ៥ រងការខូចខាតទាំងសងខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:28:00 PM
Rating:

No comments: