ភ្នំពេញ៖ រថយន្តបាឡែនមួយគ្រឿង បើកក្នុងល្បឿនលឿនឆ្លងផ្លូវខ្វះការ ប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកម៉ូតូ មួយគ្រឿង ជិះដោយបុរសម្នាក់ ពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសជើង ឆ្វេងម្ខាងធ្ងន់ រួចបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅខាងកើតបូរីអរគីដេ ប្រមាណជាង ៣០ម៉ែត្រ តាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត កាមរីបាឡែន ពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវបេតុងគ្មានលេខ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-8221 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិច ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួល បោក នឹងថ្នល់ រងរបួសជើងឆ្វេងម្ខាងធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនីកហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្ត បង្កមិនឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល រីឯម៉ូតូជនរងគ្រោះខូចខាតផ្នែកខាងស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ យកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រងចាំសាច់ញាតិមកទទួលត្រឡប់យកទៅផ្ទះវិញ៕
បើករថយន្តឆ្លងផ្លូវ ជ្រុលទៅម៉ូតូមួយគ្រឿង រងរបួសធ្ងន់បុរសម្នាក់ រួចបើករត់បាត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:21:00 PM
Rating:

No comments: