រថយន្តខេមរៈភូមិន្ទ បើកទៅបុករបងផ្ទះ អ្នកស្រុក រងខូចខាត រថយន្តធ្លាក់កង់មុខ ទាំងពីរ កល់ជាប់ទៅលែងរួច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

រថយន្តខេមរៈភូមិន្ទ បើកទៅបុករបងផ្ទះ អ្នកស្រុក រងខូចខាត រថយន្តធ្លាក់កង់មុខ ទាំងពីរ កល់ជាប់ទៅលែងរួច

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តមួយយ៉ាងលឿនបានរេចង្កូតទៅបុករបងថ្មផ្ទះប្រជាពរដ្ឋរងខូចខាតតែសំណាងល្អមិនបង្ករអោយនរណាម្នាក់រងរបួស។

ហេតុការណ៍នេះកើតនៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស ចំណុចច្រមុះជ្រូកក្បាលថ្នល់ក្នុងភូមិតានូសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគបើករថយន្តមួយគ្រឿងម៉ាស់ស្ដាពណ័ត្រីអ៊ីពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 2-5870 បើកពីជើងទៅត្បូងបោះពួយយ៉ាងដោយមិនប្រយ័ត្នបានរេចង្កូតទៅបុករបងថ្មផ្ទះប្រជាពរដ្ឋរងខូចខាតរថយន្តធ្លាក់កង់មុខទាំងពីរកល់ជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមលដ្ឋានបានចុះមកទីតាំងកើតហេតុខាងលើដោយសាភាគីខាងរថយន្តនិងម្ចាស់របងស្គាល់គ្នាទើបឲរថយន្តអូសចេញរួចហើយបើកទៅផ្ទះទៅ៕

រថយន្តខេមរៈភូមិន្ទ បើកទៅបុករបងផ្ទះ អ្នកស្រុក រងខូចខាត រថយន្តធ្លាក់កង់មុខ ទាំងពីរ កល់ជាប់ទៅលែងរួច រថយន្តខេមរៈភូមិន្ទ បើកទៅបុករបងផ្ទះ អ្នកស្រុក រងខូចខាត រថយន្តធ្លាក់កង់មុខ ទាំងពីរ កល់ជាប់ទៅលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 3:32:00 PM Rating: 5

No comments:

Powered by Blogger.