រថយន្តទំនើបហុីយ៉ាន់ដាយ ព្រលះម៉ូតូ ស្កុបពីក្រោយ រងរបួស - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

រថយន្តទំនើបហុីយ៉ាន់ដាយ ព្រលះម៉ូតូ ស្កុបពីក្រោយ រងរបួស

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូស្កុបពី មួយគ្រឿង តាមផ្លូវសុខៗ ស្រាប់តែមានរថយន្តស៊េរីទំនើបហុីយ៉ាន់ដាយ ដែលបើកដោយបុរសម្នាក់ស្រវឹងស្រាឡើងជោកខ្លួន មកបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ម្ចាស់ម៉ូតូរងរបួសខ្លួនប្រាណយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ជាប់និងផ្លូវបំបេកជា៥ (អតីតរង្វង់មូលកាំកូសុីធី) នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FP-3513 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនល្មម ខណៈពេលនោះក៏មានរថយន្តស៊េរីទំនើបម៉ាក ហុីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-3667 ដែលបើកដោយបុរសម្នាក់ស្រវឹងស្រាឡើងជោកខ្លួន និងបានធ្វើដំណើរស្របតាមក្រោយម៉ូតូជនរងគ្រោះក្នុងល្បឿនលឿន ហើយជ្រុលមកបុកម៉ូតូជនរងគ្រោះពីក្រោយទាំងកំរោលតែម្ដង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូខ្ទៀតចេញពីម៉ូតូដួលបោកមកលើថ្នល់រងរបួសខ្លួនប្រាណយ៉ាងដំណំ តែមិនរហូតដល់ធ្ងន់ធ្ងរនោះទេ ។ ចំណែកឯម៉ូតូរងគ្រោះ និងរថយន្តបង្ក រងការខូចខាតតិចតួចដូចគ្នា ។

ក្រោយពេលកើតហេតុ បុរសរងគ្រោះខាង ម៉ូតូ មិនទាន់ទៅមន្ទីពេទ្យភ្លាមៗនោះទេ ដោយបានទំនាក់ទំនងទៅសាច់ញាតិបងប្អូនចុះមកដល់កន្លែងកើតហេតុ រួមទាំងបង្កជាជុំម្លោះជាមួយភាគីខាងរថយន្តបង្កជាហូហែផងដែរ រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលភាគីទាំងពីរ ។ ដោយចុងបញ្ចប់ ភាគីរថយន្តបង្កព្រមចេញថ្លៃព្យាបាលរបួស និងខូចខាតម៉ូតូ ចំនួន400$ ដើម្បីបញ្ចប់រឿង។

រថយន្តទំនើបហុីយ៉ាន់ដាយ ព្រលះម៉ូតូ ស្កុបពីក្រោយ រងរបួស រថយន្តទំនើបហុីយ៉ាន់ដាយ ព្រលះម៉ូតូ ស្កុបពីក្រោយ រងរបួស Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 3:26:00 PM Rating: 5

No comments:

Powered by Blogger.