KTV ម៉ាន់នី ប៊ីយ៉ែមួយកេះ ២០ដុល្លារ ព្រីម្ហូបបួនមុខ ដល់គិតលុយ ៥៨មឺុនរៀល ដោយមិនមានលុយឲ្យ ក៏ប្ដឹងសមត្ថកិច្ច ជួយអន្តរាគមន៍
ភ្នំពេញ៖ យុវជនសន្តិសុខបីនាក់ បានជិះម៉ូតូ មួយគ្រឿង តាមបណ្តោយផ្លូវ ២០០៤ មកដល់ KTV ម៉ាន់នី ក៏មានអ្នកហៅភ្ងៀវចេញមក ស្ទាក់ពីមុខ ហៅឲ្យចូលច្រៀង បានប្រាប់ថា មួយកេះ ២០ដុល្លារ ព្រី ម្ហូបបួនមុខ ពួកគាត់ ក៏យល់ព្រមចូលច្រៀង ដល់ពេលគិតលុយ អស់ ៥៨ម៉ឺនរៀល បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១ នឹង ៤០នាទីយប់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
យុវជនរងគ្រោះម្នាក់ដែល មានឈ្មោះ សុខ ជា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ធ្វើសន្តិសុខ នៅពោធិ៏ចិនតុង មានស្រុក កំណើតនៅភូមិ គង់ជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំណែក យុវជន ២នាក់ទៀត មិនបានប្រាប់ឈ្មោះទេ ដោយគាត់សុំលាក់ ឈ្មោះ គ្រាន់ថាមានមុខរបរ ជាសន្តិសុខ ដូចគ្នា។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមសម្តីយុវជនរងគ្រោះ ២នាក់ បាន ប្រាប់សារព័ត៌មាន ឲ្យដឹងថាមុនដំបូង ពួកគាត់ ទាំងបីនាក់ ចប់ម៉ោងធ្វើការ ក៏នាំគ្នាជិះម៉ូតូដើរលេង ម៉ាកស៊ុយសាក់គីវីវ៉ា ១២៥ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 1AC-4424 តាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុច កើតហេតុខាងលើ ក៏មានយុវជនម្នាក់ ពាក់អាវស ចេញមកកាក់ ពួកគាត់ឲ្យចូល ច្រៀង ហើយបានប្រាប់ថាមួយកេះតំលៃ តែ ២០ដូល្លា ព្រីម្ហូបបួនមុខ ឮដូច្នេះ ពួកគាត់ក៏ យល់ព្រមចូលច្រៀង។ ពេលចូលច្រៀង មិនយកស្រីៗមកកំដរទេ តែស្រីនោះចេះតែ មកអង្គុយហើយហៅម្ហូបបន្តបន្ទាប់ ដោយពួក គាត់មិនបានហៅផង ដល់ពេលគិតលុយ អស់ចំនួន ៥៨ម៉ឺន រៀល ដោយពួកគាត់ មិនមានលុយឲ្យ អ្នកគ្រប់គ្រង KTV ម៉ាន់នី បានគំរាមថា ចាប់យកទៅ ខណ្ឌ និងឃាត់ ម៉ូតូទុកឲ្យមនុស្សចេញទៅរកលុយមកឲ្យ គេ។ សន្តិសុខទាំងបីនាក់ ក៏តេទូរស័ព្ឌទៅ សមត្ថកិច្ចឲ្យមកជួយអន្តរគមន៍ ហើយក៏មាន ការភ្ញាក់ផ្អើលដល់សារព័ត៌មាន និងមនុស្សម្នា យ៉ាងច្រើនកុះករចោមរោមសួនាំ ហើយអ្នក គ្រប់គ្រង KTV ម៉ាន់នី បានចេញបុងលើក ទី ២ អស់ចំនួន ២១ មុឺនរៀល កុំឲ្យគេថាថ្លៃ តែខាងជនរងគ្រោះមានតែ ២០ដុល្លារតែប៉ុណ្ណោះ។
ក្រោយមកសមត្ថកិច្ចបានឲ្យដំណាងខាង KTV ម្នាក់ រួមទាំងខាងរងគ្រោះនាំគ្នាទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី ១ ដើម្បីសួនាំ និងសំរបសម្រួល ទីបំផុតខាងមេការ KTV ម៉ាន់នី ក៏យល់ព្រមយកលុយចំនួន ២០ ដុល្លារ ដើម្បីបញ្ចប់រឿង ហើយសមត្ថកិច្ចឲ្យខាង KTV ធ្វើកិច្ចសន្យាកុំឲ្យមានលើកក្រោយ លក់កោរគេទៀត។ ស៊ីន កុសល
KTV ម៉ាន់នី ប៊ីយ៉ែមួយកេះ ២០ដុល្លារ ព្រីម្ហូបបួនមុខ ដល់គិតលុយ ៥៨មឺុនរៀល ដោយមិនមានលុយឲ្យ ក៏ប្ដឹងសមត្ថកិច្ច ជួយអន្តរាគមន៍
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:50:00 PM
Rating:

No comments: