ម៉ូតូឌ្រីមព្រលះម៉ូតូស៊ុយស៊ីគីនិច ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ម៉ូតូឌ្រីមព្រលះម៉ូតូស៊ុយស៊ីគីនិច ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖  យុវជនម្នាក់ បើកម៉ូតូលឿនដូចគ្នា ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា  បានជ្រុលទៅ បុកគ្នាពេញទំហឹង បណ្តាលឲ្យ ស្លាប់ក្នុងថ្លុក ឈាម និងម្នាក់ទៀតបានរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ នឹង ៥០នាទីយប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ២ ចំណុចមុខ វត្តព្រះធាតុ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនរងគ្រោះមានឈ្មោះ ផាន ឈាន ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិទ្រាស ឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងម្នាក់ទៀត រងរបួសមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យ ដឹងថា មុនពេលកើតហេតុ គេឃើញ យុវជន ម្នាក់ បើកម៉ូតូឌ្រីមសង់ ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-0484 ពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FD-6150 បើកដោយយុវជនម្នាក់ពីជើងទៅត្បូង លឿនដូចគ្នា បានបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូស៊ុយគីនិច បានស្លាប់នៅ កន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀត រងរបួសជាទំម្ងន់ត្រូវរថយន្តសាម៉ុយដឹងយកទៅសង្គ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ទាក់ទង់ ជំនាញ មកវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រងចាំ ដោះស្រាយ នៅពេលក្រោយ។ ចំណែកសព រងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ម៉ូតូឌ្រីមព្រលះម៉ូតូស៊ុយស៊ីគីនិច ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ម៉ូតូឌ្រីមព្រលះម៉ូតូស៊ុយស៊ីគីនិច ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:14:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.