បើកម៉ូតូឌ្រីមសង់លឿនពេក ជ្រុលទៅបុករថយន្តធុនធំរងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូឌ្រីមសង់លឿនពេក ជ្រុលទៅបុករថយន្តធុនធំរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើកម៉ូតូបោះពួយយ៉ាងលឿន ខ្វះការប្រុង ប្រយ័ត្នបានជ្រុលទៅបុករថយន្តធុនធំ កំពុងឆ្លងស្តុបពេញទំហឹង បណ្ដាលឲ្យម៉ូតូ ខ្ទាតចូលក្រោមរថយន្ត និងអ្នកបើកបរ រងរបួសធ្ងន់។
ហេតុការណ៍នេះនេះកើតឡើងនៅវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ ២០០៤ កែងផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតឌ្រីំមសង់០១៨ពណ័ខ្មៅពាក់ស្លាកលេខ កណ្ដាល 1Y-3869 បើកពីលិចទៅកើត យ៉ាងលឿនបានជ្រុលទៅបុករថយន្តធុនធំក្បាលពណ័សពាក់ស្លាកលេខ ភ្នំពេញ 2A-2852 បើកឆ្លងស្ដុបពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តចំណែកអ្នកបើកបររងរបួសបែកក្បាល និងបាក់ភ្លៅត្រូវរថយន្ត គ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនិងទាក់ទងទៅជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។
បើកម៉ូតូឌ្រីមសង់លឿនពេក ជ្រុលទៅបុករថយន្តធុនធំរងរបួសធ្ងន់ បើកម៉ូតូឌ្រីមសង់លឿនពេក ជ្រុលទៅបុករថយន្តធុនធំរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:25:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.