រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីប ម៉ុង ឈប់លើដងផ្លូវ ត្រូវបុរសម្នាក់បើក ត្រីចក្រយានយន្ត បុកពីក្រោយ រងរបួសធ្ងន់
ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនជីប ម៉ុង បើកបក ឈប់លើដងផ្កូវ រងចាំចូលការដ្ឋានទើបនិងសាងសង់ មួយកន្លែងដោយមិនដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវ ត្រូវបុរសម្នាក់បើកកង់បីឥណ្តាមួយគ្រឿង មកបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ១០ នាទី យប់ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុច ច្រកចូលដ្ឋានមួយកន្លែងស្ពានអាកាសផ្សារដីហុយ ត្រោយខាងលិច តាមបណ្តោយផ្កូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តក្រឡុកសុីម៉ង់ត៍ក្រុមហ៊ុន ជីប ម៉ុង មួយគ្រឿង ក្បាលពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1127 បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានឈប់រងចាំរថយន្ត ជាច្រើនគ្រឿងចូលទៅចាក់សុីម៉ង់ត៍ ដើម្បីបើកចូលម្តង ដោយមិនដាក់ភ្លើងសញ្ញាឲ្យបានត្រឹមត្រូវ ត្រូវបានបុរសម្នាក់ បើកម៉ូតូបីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-7570 មកពីក្រោយ ស្របទិសដៅគ្នាបុកពីក្រោយ ផ្នែកខាងឆ្វេងខាងក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បី ផ្ទប់ជាប់ជាមួយរថយន្ត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាមចុះមកដល់បាមទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ខាននគរបាលខណ្ឌសែនសុខរហចាំដោះគ្នាទៅតាមផ្លូវច្បាប់៕
រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីប ម៉ុង ឈប់លើដងផ្លូវ ត្រូវបុរសម្នាក់បើក ត្រីចក្រយានយន្ត បុកពីក្រោយ រងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
5:50:00 PM
Rating:
No comments: