មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសបីនាក់ ហៅត្រីចក្រយានយន្ត មួយគ្រឿង ជិះទៅផឹកស៊ីខារ៉ាអូខេ មួយកន្លែង រួចឲ្យម្ចាស់ម៉ូតូកង់បីចាំ ពេលចេញមកវិញមិនឲ្យលុយវាយមួយដៃផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ បុរសបីនាក់បានហៅអ្នករត់ ត្រីចក្រយានយន្ត មួយគ្រឿង ឲ្យដឹកទៅ ចូលខារ៉ាអូខេមួយន្លែង ដើម្បីផឹកស៊ី រួចបានឲ្យម្ចាស់ម៉ូតូកង់បីចាំនៅខាងក្រៅ លុះចេញមកវិញ ម្ចាស់ម៉ូតូកង់បី សុំលុយ ថ្លៃដឹក បែរជាមិនឲ្យ រួចវាយម្ចាស់ម៉ូតូ កង់បី មួយដៃត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុកាតណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ២០នាទីយប់ រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេ (យីហោ ម៉ូន) តាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់កាកាប ១ ខណ្ឌពោធិសែន ជ័យ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសម្នាក់ដែលបានប្រើអំពើហិង្សា ទៅលើម្ចាស់ម៉ូតូកង់បីមានឈ្មោះ ហេង ចិត្ត អាយុ ២៤ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍ សែនជ័យ ទើបនិងមកពីកំពង់សោម ដើម្បីបបួសមិត្តភក្តិផឹកស៊ី ចំណែកបក្ខពួក ពីរនាក់ទៀត មិនស្គាល់អត្តសញ្ញាណ នោះទេ ត្រូវបានម្ចាស់ខារ៉ាអូខេឃាត់ខ្លួន ព្រោះផឹកស៊ីអស់ស្រាចំនួនបីកេះ គិតជា លុយអស់ចំនួន ២៤០ដុល្លារ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៥០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ចំណែកជនរងគ្រោះត្រូវជាម្ចាស់ម៉ូតូកង់បីមានឈ្មោះ ខឿន ប៊ុណ្ណា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ។
តាមសម្តីជនរងគ្រោះជាម្ចាស់ម៉ូតូកង់បី បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បាន បើកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1X-6208 ធ្វើដំណើរនៅលើដងផ្លូវ លុះមកដល់ មូលដ្ឋានកងពទ័ពអាកាស តាមបណ្តោយ ផ្លូវសហពន្ធ័រុស្ស៊ី ស្រាប់តែមានបុរស ពីរនាក់ បានហៅរូបគាត់ដឹកជូនទៅ ម្តុំអូដឹម រួចបន្តដំណើរមកទំនប់កប់ស្រូវ ដោយមិនបានឈប់ និងឲ្យលុយនោះទេ បានជាឲ្យរូបគាត់ដឹកបន្តដំណើរមកចូលខារ៉ាអូខេ នៅចំណុចកើតហេតខាងលើ ហើយឲ្យរូបគាត់ចាំដោយគិតតម្លៃ ៣៩០០០រៀល នោះដែរ រួចក៏នាំគ្នាចូល ទៅផឹកស៊ីបាត់ ដោយរងចាំរយៈពេល ពីរម៉ោង លុះមកដល់ម៉ោងកើតហេតុ ក៏ឃើញបុរសម្នាក់ជាអ្នកដៃដល់  ចេញមកវិញ ហើយគាត់ជាម្ចាស់ម៉ូតូ កង់បី បានសុំលុយក្នុងតម្លៃ ៣៩០០០ រៀល ដែលជាតម្លៃចចារគ្នា រួចស្រាប់តែ ជនដៃដល់រូបនោះ មិនឲ្យលុយនោះទេ ថែមទាំងបានវាយរូបគាត់មួយដៃថែមទៀត បណ្តាលឲ្យរូបគាត់បែកចុងចិញ្ចើម ខាងស្តាំ ខណៈនោះធ្វើឲ្យផ្អើលដល់ ល់អ្នកឃើញហេតុការណ៍ និងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនភ្លាមៗ ចំណែកបក្ខពួកពីរនាក់ទៀត ត្រូវម្ចាស់ ខារ៉ាអូខេ ឃាត់ខ្លួន ព្រោះមិនមាន លុយឲ្យ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួន ភាគីបង្ក និងភាគីគ្រោះ មកសួរនាំនៅ ប៉ុស្តិ៍នគរបាល សង្កាត់កាកាប ១ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
បុរសបីនាក់ ហៅត្រីចក្រយានយន្ត មួយគ្រឿង ជិះទៅផឹកស៊ីខារ៉ាអូខេ មួយកន្លែង រួចឲ្យម្ចាស់ម៉ូតូកង់បីចាំ ពេលចេញមកវិញមិនឲ្យលុយវាយមួយដៃផ្អើលសមត្ថកិច្ចទាំងយប់ បុរសបីនាក់ ហៅត្រីចក្រយានយន្ត មួយគ្រឿង ជិះទៅផឹកស៊ីខារ៉ាអូខេ មួយកន្លែង រួចឲ្យម្ចាស់ម៉ូតូកង់បីចាំ ពេលចេញមកវិញមិនឲ្យលុយវាយមួយដៃផ្អើលសមត្ថកិច្ចទាំងយប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.