មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចោរថ្លើមធំ!! ហ៊ានឆក់កាបួបពីស្ត្រីម្នាក់ បានសម្រេច នៅមុខអធិការខណ្ឌទួលគោក

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ រួមដំណើរជាមួយប្តី និងកូនតូចពីរនាក់ ទៀត ខណៈកំពុងធ្វើដំណើតាមត្រីចក្រយាន យន្ត មួយគ្រឿង បានសម្រេច រួចជិះ គេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៣០នាទីយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក តាមបណ្តោយផ្លូវ ២៦១ ក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៥០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះជាប្រពន្ធមានឈ្នោះ ស នារត្តី ភេទ ស្រី អាយុ ២៤ ឆ្នាំ ស្នាក់នៅ ខាងក្រោយអធិការដ្ឋាននគរបាល ខណ្ឌទួលគោក​ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទ្រព្យសម្បត្តិដែល ត្រូវជនសង្ស័យឆក់យកទៅបាត់នៅក្នុងនោះ រួមមានកាបូបដៃ ទូរសព្ទ័ដៃ អាយហ្វូនស៊ិច មួយគ្រឿង និងលុយចំនួន ១០០ដុល្លារ។
តាមស្តីបុរសម្នាក់ជាប្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើក ម៉ូតូកង់មួយគ្រឿង ពណ៌ក្រហម លាយខៀវ ពាក់ស្លាកលេខ 1GH-2064 ដឹកប្រពន្ធ និងកូនតូចពីរនាក់ទៀត ដើរលេង និងហូបចុកនៅជ្រោយចង្វារ ត្រោយខាងកើត លុះបានដើរលេង និងហូបចុករួចរាល់ ក៏បាននាំគ្នាត្រឡប់ មកផ្ទះវិញ តាមបណ្តោយផ្លូវ ២៦១ ទិសដៅពីជើងទៅត្បូង លុះមកដល់ ចំណុច កើតហេតុខាងលើ ជិតនឹងដល់ផ្ទះ ហើយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូនីច ពណ៌ស មួយគ្រឿង មិនចាំ ស្លាកលេខ បានមកពីក្រោយស្របទិស ដៅគ្នា បានធ្វើសកម្មភាពលូកដៃឆក់ កាបូប ដែលប្រពន្ធគាត់កាន់នៅជាប់នឹង ដៃ ខាងក្រោយ ជាមួយកូន បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ភ្លាមៗនោះ រូបគាត់បានជិះម៉ូតូកង់បីដេញតាមពីក្រោយ ស្រែកចោរៗ ហើយក្រោយមក ដោយសាដេញមិនទាន់ ក៏នាំគ្នាជិះ ត្រឡប់ មកក្រោយវិញ ហើយបាននាំគ្នា ជិះម៉ូតូកង់បីមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួន ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ចោរថ្លើមធំ!! ហ៊ានឆក់កាបួបពីស្ត្រីម្នាក់ បានសម្រេច នៅមុខអធិការខណ្ឌទួលគោក ចោរថ្លើមធំ!! ហ៊ានឆក់កាបួបពីស្ត្រីម្នាក់ បានសម្រេច នៅមុខអធិការខណ្ឌទួលគោក Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:57:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.