ស្ត្រីចំណាស់វ័យ ៦៣ ឆ្នាំ ម្នាក់ ខ្យល់-គ ស្លាប់ក្នុងផ្ទះខ្លួនឯង បែរជាចោទកូន សរសៃប្រសាទសំលាប់ទៅវិញ ហើយត្រូវ សមត្ថកិច្ចវាយខ្នោះយកទៅប៉ុស្ដិ៍
ភ្នំពេញ ៖ អ្នកភូមិជាច្រើនមានការ ភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជាសមត្ថកិច្ច មូលដ្ឋាន បានចុះទៅឃាត់ខ្លួនបុរសម្នាក់ យកទៅប៉ុស្ដិ៍ ដែលមានគេសង្ស័យថា បានសម្លាប់ម្ដាយបង្កើតរបស់ខ្លួន កាលពីវេលាម៉ោង ៦ នឹង ៥០នាទី ព្រលប់ ថ្ងៃ ព្រហស្បតិ៏ ទី ២០ កញ្ញា ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិព្រៃកី (ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ ។
សពជនរងគ្រោះមានឈ្មោះ ម៉ៃ នួន ភេទស្រី អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ: (នៅផ្ទះ) ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃកី (ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯបុរសម្នាក់ជាកូន ត្រូវគេសង្ស័យ សម្លាប់ម្ដាយខ្លួន មាន ឈ្មោះ ពិន ខន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបប នៅផ្ទះ ស្នាក់នៅទីតាំងកើត ហេតុខាងលើ ។
តាមការឲ្យដឹងពីកូនស្រីរបស់ជនរងគ្រោះឈ្មោះ ឡុង សុខ មាន អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៦ នឹង ៣០នាទី ពេលនាងខ្ញុំមកពីធ្វើការវិញ ក៏ឃើញផ្ទះបិទភ្លើងងងិតឈឹង ចំណែក ទ្វារ បើក ចំហរ ឃើញដូច្នោះនាងខ្ញុំ ក៏ដើរបើកភ្លើងនៅមុខផ្ទះ និង ខាងក្នុងផ្ទះ រួចនាងខ្ញុំក៏ហៅម្តាយ តែម្តាយមិនឆ្លើយ តប រួចនាងក៏យកដៃទាញម្តាយ ស្រាប់តែឃើញម្តាយនាងខ្ញុំស្លាប់រឹងខ្លួនបាត់ទៅហើយ ដោយមានឈាមនៅតាម ភ្នែក ត្រចៀក និង ក ដោយមានស្រមោច រោមខាំត្រង់របួស ចំណែកបងប្រុសរបស់ នាង (ដែលជាជនសង្ស័យ ) បានដេក លក់នៅលើគ្រែក្នុងផ្ទះជាប់ទ្វារ រួចខ្ញុំបាន រត់ចេញ ក្រៅហៅអ្នកជិតខាងអោយ មកជួយ និង រាយការណ៍ជូនសមត្ថកិច្ច មូលដ្ឋានតែម្តង ។
ក្រោយការធ្វើកោសល្យវិច្ច័យរបស់ ឧញ្ញា វិជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យ កោសល្យវិច័យ បានសន្និដ្ឋាន និងពិនិត្យ បញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារ គាំងបេះដូង ( អាចបណ្តាលមកពី ជម្ងឺលើសឈាម និង ជម្ងឺថ្លើម ) មិនមែន ជា ករណីឃាតកម្ម ដែលកូន សម្លាប់ម្ដាយនោះទេ ។ ចំណែកស្លាកស្នាមនៅលើដងខ្លួន គឺត្រូវស្រមោចខាំ ពេលដែលគាត់ដេក ស្លាប់ និងដោយយោងតាមការបំភ្លឺ របស់កូនស្រីឈ្មោះ ឡុង សុខមាន ថា កន្លងមកម្តាយរបស់គាត់មានជម្ងឺលើសឈាម និង ជម្ងឺថ្លើម រយៈពេល ៤ឆ្នាំ ហើយ រួចសមត្ថកិច្ចធ្វើឯកសារ ប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ស្ត្រីចំណាស់វ័យ ៦៣ ឆ្នាំ ម្នាក់ ខ្យល់-គ ស្លាប់ក្នុងផ្ទះខ្លួនឯង បែរជាចោទកូន សរសៃប្រសាទសំលាប់ទៅវិញ ហើយត្រូវ សមត្ថកិច្ចវាយខ្នោះយកទៅប៉ុស្ដិ៍
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:29:00 PM
Rating:
No comments: