ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងបុរសពីរ នាក់ទៀតបើកម៉ាក KIA មួយគ្រឿង ជ្រុលចង្កូតទៅបុកផ្ទះអ្នកលក់ភេសជ្ជៈគ្រប់មុខមួយកន្លែង បណ្តាលឲ្យរងការ ខូចខាត យ៉ាងដំណំ សំណាងល្អមិនបង្ក ឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង ៣ នឹង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយ ផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ ចោមចៅ ២ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុរសម្នាក់ រួមដំណើរបុរសពីរនាក់ទៀត បើករថយន្ត ម៉ាក KIA ចំណុះមួយតោនកន្លះ ពណ៌ ខៀវ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AI-4304 តាំងពី ខេត្តកំពង់សោម មកចូលទីក្រុងភ្នំពេញ ទិសដៅពីលិច ទៅកើត ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ដោយសារផ្លូវកោងផងនោះ បានបួងចង្កូតមិនទាន់ ជ្រុលបុកចូលផ្ទះ អ្នកលក់ភេសជ្ជៈគ្រប់មុខពេញទំហឹង បណ្តាលឲ្យទ្វារផ្ទះខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ ផ្ទប់ជាប់ទៅមុខលែងរួច តែសំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញ ចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ រងចាំដោះស្រាយ គ្នានៅពេលក្រោយ៕
រថយន្តម៉ាក KIA មួយតោនកន្លះ បោលបុកផ្ទះលក់ភេសជ្ជៈគ្រប់មុខ រងការខូចខាតយ៉ាងដំណំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:42:00 PM
Rating:
No comments: