Download សារព័ត៌មាន ឯករាជ្យជាតិ
ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តហាយឡែនឌ័រ ស្លាកលេខ នគរបាល មួយគ្រឿង ជ្រុលទៅបុក រថយន្ត លុចស៊ីស ៣៣០ មួយគ្រឿង ពីក្រោយ រុញទៅបុកខឿន ការាស់សាំង តូតាល់ រួចរេចង្កូតទៅបុកខឿនថ្ម សំរាប់ ចាក់សាំង ហើយបើករត់បានប្រមាណ ជាង ១គីឡូម៉ែត្រ បែកធុងទឹកហូប្រេង ម៉ាស៊ីនពេញផ្លូវ ទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ការាស់សាំង តូតាល់ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី កែងនិងផ្លូវ ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ ទំនងជាស្រវឹងស្រា បើកមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល 2-5168 តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន លុះមក ដល់ចំណុចកើតហេតុខាងលើ កែងផ្លូវ ១០០៣ ជ្រុលចង្កូតទៅបុករថយន្តមួយ គ្រឿងទៀត ម៉ាកលុចសុីស RX-៣៣០ ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AR-0278 បើកបរដោយបុរស ជនជាតិចិនម្នាក់ នៅខាងមុខ ស្រប ទិសដៅគ្នា បញ្ឆិតផ្នែកខាងក្រោយ ខាងស្តាំ ពេញទំហឹង បណ្តាលឲ្យរថយន្ត លុចសុីស ជ្រុលទៅបុកខឿនការាស់ សាំង តូតាល់ ខ្ទេចផ្នែកខាងមុខយ៉ាង ដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នក រងរបួស ចំណែករថយន្តរេចង្កូតមក ខាងស្តាំ ជ្រុលទៅបុកខឿនថ្មសំរាប់ ចាក់សាំងពេញទំហឹង ហើយមិនបាន ឈប់ដោះស្រាយគ្នានោះទេ បានព្យាយាមបើករត់ ទាំងបែកធុងទឹក និងហូរប្រេងម៉ាសុីនពេញផ្លូវ ដល់ចំណុចមុខការាស់សាំង PTT ផ្លូវ ៥៩៨ ក្នុងសង្កាត់ទួសសង្កែ ២ ខណ្ឌឬស្សីកែវ ទៅមុខលែងរួច ជួនពេល ប្រជាជនជិះម៉ូតូដេញតាមពីក្រោយផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនងទៅសមត្ថកិច្ខ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្តហាយឡែនឌ័រ ស្លាកលេខ នគរបាល បុកលុចស៊ីស ៣៣០ ពីក្រោយ រួចបើករត់ជាង ១គីឡូម៉ែត្រ ទៅមុខលែងរួច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:29:00 PM
Rating:
No comments: