មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឲ្យរថយន្តទៅមិត្តភក្តិបើក ជូនមិត្តភក្តិម្នាក់ ទៀត មកផ្ទះ ជួបគ្រោះថ្នាក់ចរាចរណ៍ បុករបាំងថ្មចែកទ្រូងផ្លូវ របួសធ្ងន់ម្នាក់ ស្រាលម្នាក់

ភ្នំពេញ៖ បន្ទាប់ពីបានជួបជុំផឹកស៊ី ជាមួយគ្នារួចរាល់ ហើយបុរសម្នាក់បានឲ្យ រថយន្តទៅមិត្តភក្តិ បើក ជូនមិត្តភក្តិម្នាក់ ទៀតទៅផ្ទះ មិនទាន់ដល់ផង ក៏ជួបគ្រោះ ថ្នាក់ចរាចរណ៍បុករបាំងថ្មចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឲ្យវៀចអស់ ១កង់ រថយន្តបង្កផ្ទប់ជាប់នឹងរបាំថ្មខ្ទេចផ្នែកខាង មុខទៅលែងរួច ចំណែកអ្នក បើករងរបួស ធ្ងន់ អ្នករួមដំណើររងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៤០នាទីយប់ ឈានចូល ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតចំណុចមុខអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិសែនជ័យ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមសម្តីបុរសម្នាក់ដែលអះអាងថា ជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់មានគ្នា ៣នាក់ បានជួបជុំផឹកស៊ីនៅហាងមួយកន្លែង បន្ទាប់ពីបានផឹកស៊ីរួចរាល់ហើយ រួបគាត់ជាម្ចាស់រថយន្តបានឲ្យរថយន្ត មួយគ្រឿងម៉ាកលុចសុីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1680 ឲ្យទៅមិត្តភក្តិបើក ដើម្បីដឹកជូនមិត្តភក្តិម្នាក់ទៀត ទៅផ្ទះ ទិសដៅពីលិចទៅកើត លុះបើកដល់ ចំណុចកើតហេតុខាងលើ មិនដល់ផ្ទះផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បុករបាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យ របាំងថ្មវៀចអស់ ១កង់ រថយន្តផ្ទប់ជាប់ និងខ្ទេចផ្នែកខាងមុខទៅលែងរួច ចំណែកអ្នកបើករងរបួសធ្ងន់ ត្រូវបាន ប្រជាជន ជួយបញ្ជូនទៅសង្គ្រោះនៅ មន្ទីពេទ្យឯកជនមួយកន្លែង នៅក្បែរ កន្លែងកើតហេតុខាងលើ ចំណែកអ្នករួម ដំណើរងរបួសស្រាល។
ក្រោយកើតហេតុសមត្ដកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅ សមត្ថកិច្ច ជំនាញ ចុះមកវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ឲ្យរថយន្តទៅមិត្តភក្តិបើក ជូនមិត្តភក្តិម្នាក់ ទៀត មកផ្ទះ ជួបគ្រោះថ្នាក់ចរាចរណ៍ បុករបាំងថ្មចែកទ្រូងផ្លូវ របួសធ្ងន់ម្នាក់ ស្រាលម្នាក់ ឲ្យរថយន្តទៅមិត្តភក្តិបើក ជូនមិត្តភក្តិម្នាក់ ទៀត មកផ្ទះ ជួបគ្រោះថ្នាក់ចរាចរណ៍ បុករបាំងថ្មចែកទ្រូងផ្លូវ របួសធ្ងន់ម្នាក់ ស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.