មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពេលបើកបរមិនប្រុងប្រយ័ត្ន ដល់បុកគេ ហើយ បើករត់ ដល់គេចាប់បានលុតជង្គុង ថ្វាយបង្គំ

ភ្នំពេញ៖ ជនជាតិចិនពីរនាក់ បើករថយន្ត ស៊េរីទំនើបមួយគ្រឿង ជ្រុលចង្គូតទៅបុក ម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ រួមដំណើនិង ប្រពន្ធកូនតូចអាយុទើបតែ បាន ៧ខែម្នាក់ទៀត ពីក្រោយ បណ្តាលឲ្យកូនរងរបួសធ្ងន់ ចំណែកឪពុក និងម្តាយរងរបួសស្រាល ឯរថយន្តបង្ក បានព្យាយាមបើករត់ប្រមាណជា ១គីឡូម៉ែត្រ ត្រូវបានជនរងគ្រោះ និង អ្នកធ្វើដំណើរតាមដងផ្លូវ ដេញចាប់បាន ចុះមកថ្វាយបង្គំរួចប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុច ទីស្តីការគណៈ រដ្ឋមន្ត្រី តាមបណ្តោយផ្លូវហសពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ជនជាតិចិនពីរនាក់ បើករថយន្តស៊េរី ទំនើបមួយគ្រឿង ម៉ាក Toyota Aldhard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8668 ទិសដៅពីកើតទៅ លិច លុះមកដល់ចំណុចកើតហេតុ ខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-0883 ជិះដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងតូចប្រុស អាយុទើបតែ ៧ ខែ ម្នាក់ទៀត បើកនៅខាងមុខ ស្របទិសដៅពីគ្នា ពីក្រោយពេញទំហឹង បណ្តោលកូនតូច រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្តោះនៅមន្ទីរ ពេទ្យ កុមារជាតិភ្លាមៗ ចំណែកឪពុក និងម្តាយ រងរបួសស្រាល ឯរថយន្តបង្ក បានព្យាយាមបើករត់ប្រមាណជា ១គីឡីម៉ែត្រ មកដល់ចំណុចស្តុប វត្តនាគវ័ន ត្រូវបានជនរងគ្រោះ និងអ្នកធ្វើ ដំណើរតាមដងផ្លូវ ជិះម៉ូតូដេញតាមចាប់ ផងដែរ ខណៈនោះម្ចាស់រថយន្តបង្ក បានចុះពីលើរថយន្តលុតជង្គង់ថ្វាយបង្គំ រួចប្រគល់ជូនសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានប្រគល់ម្ចាស់រថយន្តបង្កជូនទៅសមត្ថកិច្ចជំនាញ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕
ពេលបើកបរមិនប្រុងប្រយ័ត្ន ដល់បុកគេ ហើយ បើករត់ ដល់គេចាប់បានលុតជង្គុង ថ្វាយបង្គំ ពេលបើកបរមិនប្រុងប្រយ័ត្ន ដល់បុកគេ ហើយ បើករត់ ដល់គេចាប់បានលុតជង្គុង ថ្វាយបង្គំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.