ភ្នំពេញ៖ យុវជនម្នាក់បានបាក់ភ្លៅ បែកថ្លើម ស្លាប់ ក្រោយពេលបញ្ជូន ទៅសង្គ្រោះបន្ទាប់ពីបានរថយន្តស្ទូច មួយគ្រឿង បើកបុកពីក្រោយ រួចកិនពីលើ អូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ៧ នឹង ៣០នាទីយប់ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ ចំណុចទល់មុខភោជនីយដ្ឋាន ផ្ទះស្រាបៀរ ផ្លូវ ២១៧ ភូមិឬស្សី ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ។
សពជនរងគ្រោះ មានឈ្មោះ ណេត វណ្ណេត ភេទ ប្រុស អាយុ ១៨ឆ្នាំ ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1BG 1597 តាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ផ្លូវស្ទះចរាចរណ៍ ហើយព្រមទាំងមាន ភ្លើងស្តុបផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ទៀត បានបើករថយន្តស្ទូច ម៉ាក់ ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3C- 4590 ក្នុងទិសដៅ ស្របគ្នា បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលអោយជនរងគ្រោះ ដួលចូលក្រោមរថយន្ត ហើយរថយន្តកិនអូសពីលើ បណ្តាលអោយ រងរបួសបាក់ភ្លៅខាងស្តាំ រយះចេញ ... មកក្រៅ ហើយភ្លាមៗនោះដែរ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅ គ្លិនិក សួគ៌ា តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក បានរយៈពេល២ ម៉ោងកន្លះ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តែម្តង។ ដោយឡែក រថយន្តបង្កវិញ នៅពេលបង្កគ្រោះថ្នាក់ហើយ គឺមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ គឺបានព្យាយាមបើករថយន្តរត់គេច ជិត១គីឡូម៉ែត្រ មកដល់ ជិតផ្លូវចូលទៅកន្លែងចាក់សំរាមចាស់ ទើបអ្នកបើកបរ បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកិច្ចជំនាញក្រុង បានចុះទៅធ្វើការវាស់វែង រថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះ ស្រាយ ចំណែកសពជនរង គ្រោះ ត្រូវសមត្ថកិច្ចធ្វើលិខិតប្រគល់ អោយរថយន្តដឹកយកទៅដម្កល់ទុកនៅ វត្តទឹកថ្លាដើម្បីទាក់ទងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
រថយន្ដហ៊ីយ៉ាន់ដាយ មានដងស្ទូច បើកបុកម៉ូតូ ZOOMER-X ពីក្រោយ ស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:20:00 PM
Rating:
No comments: