មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ជ្រុលចង្កូតទៅបុក រថយន្តត្រង់ចំណុចផ្លូវបែកបួន រងរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង លឿនពេក ដល់ចំណុចផ្លូវបែកជាបួន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្ត មួយគ្រឿង ពេញទំហឹងបណ្តាលឲ្យដួល បោកនឹងថ្នល់រងរបួសធ្ងន់។
ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ៣០នាទីយប់ ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខ សាលា សង្កាត់ផ្សារដេប៉ូ ២ តាមបណ្តោយផ្លូវ ២២១ កែងផ្លូវ ១៣៨ ក្នុងសង្កាត់ផ្សារដេប៉ូ ២ ខណ្ឌទួលគោក។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន ម្នាក់ ជិះម៉ូតូ MSX មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GP-7282 តាមបណ្តោយផ្លូវ ១៣៨ ទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន លុះមកដល់ ផ្លូវបែកជាបួនកែងផ្លូវ ២២១ ចាប់ហ្វ្រាំង មិនទាន់ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Z-5397 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ ២២១ ទិសដៅពីជើងទៅត្បូង ចំផ្នែកខាង មុខ ខាងឆ្វេង ពេញទំហឹង បណ្តាលឲ្យ ដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបាន រថយន្តសង្គ្រោះគ្លីនីកហុង ហាក់ដឹក យកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្ត និងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សារទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕
ជិះម៉ូតូលឿនពេក ជ្រុលចង្កូតទៅបុក រថយន្តត្រង់ចំណុចផ្លូវបែកបួន រងរបួសធ្ងន់ ជិះម៉ូតូលឿនពេក ជ្រុលចង្កូតទៅបុក រថយន្តត្រង់ចំណុចផ្លូវបែកបួន រងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.