ភ្នំពេញ៖ រថយន្ត IZUZU មួយគ្រឿង បើកលក្ខណៈគ្រួរសារ ប្រុសស្រីក្មេងតូច ៥នាក់ ចេញពីផ្សារឈូកមាស ឆ្លងផ្លូវ មិនប្រយ័ត្ន ទៅកៀររថយន្តមួយគ្រឿង ទៀត ម៉ាក COROLA បើកបរជា លក្ខណៈគ្រួសារដូចគ្នា ប្រុសស្រីបីនាក់ បណ្តាលឲ្យរងការខូចខាតកាងខាងមុខ តិចតួច។
ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង ៤០នាទីយប់ ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខ ផ្សារឈូកមាស តាមបណ្តោយផ្លូវ ២០១១ ក្នុងសង្កាតភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តម៉ាក IZUZU មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2Z-0579 បើកបរជាលក្ខណៈគ្រួសារ ប្រុសស្រី ៥នាក់ ចេញពីផ្សារឈូកមាស ទិសដៅពីលិចទៅកើតឆ្លងផ្លូវ ២០១១ បត់ឆ្វេងដៃ ជ្រុលទៅកៀររថយន្តមួយ គ្រឿង ម៉ាកកូរូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2-B-4922 បើកបរជាលក្ខណៈគ្រួសារដូចគ្នា ប្រុសស្រី ៣នាក់ ទិសដៅពីជើងទៅត្បូង ចំកាងខាងមុខខាងឆ្វេង រងកាខូចខាត តិចតួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ឲ្យភាគីទាំងសងខាងសម្រប សម្រួសគ្នា ដោយភាគីបង្ក ចេញសំណង ទៅឲ្យភាគីរងគ្រោះចំនួន ១០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
បើករថយន្តឆ្លងផ្លូវ ទៅគៀរថយន្តមូយ គ្រឿងទៀត រងកាខូចខាតតិចតួច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:07:00 PM
Rating:
No comments: