មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិន បើករថយន្តបត់ឆ្លងផ្លូវ លឿនពេក ត្រូវរថយន្តមួយគ្រឿងទៀត បុករងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើកស៊េរី ទំនើប ម៉ាករ៉េនរូវើមួយគ្រឿង បត់ឆ្វេងដៃ លឿនពេក ត្រូវរថយន្តព្រូស បើកដោយ បុរសម្នាក់ បុកពេញទំហឹង បណ្តាលឲ្យ ម្ចាស់រថយន្តព្រូសរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ២០នាទីយប់ រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩២ កែងផ្លូវ ៣១៣ ក្នុងសង្កាត់បឹងក់ ២ ខណ្ឌទួលគោក។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាករ៉េនរូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5188 តាមបណ្តោយផ្លូវ ៥៩២ ទិសដៅពីកើត ទៅលិច លុះមកដល់ចំណុច កើកហេតុ កែងផ្លូវ ៣១៣ បានបត់ឆ្វេងដៃ លឿនពេក ខ្វះការប្រុងប្រយ័ត្ន ត្រូវបាន រថយន្តព្រូលមួយគ្រឿង មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AV-5792 បើកបរដោយបុរសម្នាក់ បញ្ច្រាស់ទិសដៅគ្នា ពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់បុកបញ្ផិតផ្នែកខាងមុខ ពេញទំហឹង បណ្តាលឲ្យខាងម្ចាស់ រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្ត សង្គ្រោះ ដឹកយកទៅសង្គ្រោះភ្លាម ចំណែកបុរសជនជាតិចិន មិនមានរង របួសនោះទេ បានបើកទ្វារថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ រីឯរថយន្ត ទាំងពីគ្រឿងរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត ទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ជនជាតិចិន បើករថយន្តបត់ឆ្លងផ្លូវ លឿនពេក ត្រូវរថយន្តមួយគ្រឿងទៀត បុករងរបួសធ្ងន់ម្នាក់ ជនជាតិចិន បើករថយន្តបត់ឆ្លងផ្លូវ លឿនពេក ត្រូវរថយន្តមួយគ្រឿងទៀត បុករងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:01:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.