រថយន្ត LEXUS GS 300 ព្រលះ ត្រីចក្រយានយន្ត ពីក្រោយប៉ើងជាង ១០ម៉ែត្រ និងបាក់បង្គោលសម្គាល់ លេខផ្លូវ ១ដើម រងបួសធ្ងន់ស្រាលបីនាក់
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តមួយគ្រឿងបោះពួយយ៉ាង លឿន ជ្រុលទៅបុកត្រីចក្រយានយន្ត កំពុងឈប់ស្តុបពេញទំហឹង ប៉ើងជាង ១០ម៉ែត្រ និងបាក់បង្គោលសម្គាល់ លេខផ្លូវ បាក់១ដើម រងរបួសធ្ងន់ និងស្រាលបីនាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ នឹង ២០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
យោងតាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក LEXUS GS300 ពណ័ស ពាក់ស្លាកលេខភ្នំពេញ 2AV-4744 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងពីលិចទៅកើតបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1T-2955 បានឈប់ស្តុបចំពីក្រោយពេញទំហឹង ប៉ើងជាង ១០ម៉ែត្រ បណ្ដាលកង់បី បន្តទៅបុកបង្គោលសម្គាល់លេខផ្លូវ បាក់ ១ដើម និងរងរបួសធ្ងន់ស្រាលបីនាក់ ត្រូវបានរថយន្តគ្លីនិកឯកជនសុខលាភមេត្រី ដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ទាក់ទងជំនាញមកវាស់វែង យករថយន្តបង្ក និងកង់បីឥណ្ឌារងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។
រថយន្ត LEXUS GS 300 ព្រលះ ត្រីចក្រយានយន្ត ពីក្រោយប៉ើងជាង ១០ម៉ែត្រ និងបាក់បង្គោលសម្គាល់ លេខផ្លូវ ១ដើម រងបួសធ្ងន់ស្រាលបីនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:48:00 PM
Rating:
No comments: