មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្ត Lexus NX200f ស៊េរីទំនើប ព្រលះក្បាលនាគចែកផ្លូវ ក្រឡាប់ផ្ងាជើង ច្រង៉ាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប មួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រា បោះពួយយ៉ាងលឿន បានជ្រុលចង្លូត ទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយរថយន្តក្រឡាប់ផ្ងាជើង ឡើងលើ តែសំណាងល្អមិនបង្ក អោយ នរណាម្នាក់រងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១២ នឹង ២០នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតតាម បណ្ដោយផ្លូវ ២១៧ ចំណុចគល់ស្ពាន ស្ទឹងមានជ័យខាងលិច ក្នុងសង្កាត់ ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្ត Lexus NXt ពាក់ស្លាក លេខ ភ្នំពេញ 2BB-0088 ពីលិចទៅ កើត បោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្លូតមកខាងឆ្វេង ជ្រុលទៅបុក ក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយរថយន្តក្រឡាប់ផ្ងាជើង ឡើងលើទ្រមេឃ តែសំណាងមិនមានអ្នក របួស រថយន្តរងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះ អ្នកបើកបររថយន្តបានឡើង ជិះរថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើត ទាក់ទងជំនាញ មកវាស់វែងយករថយន្តបង្កទៅការិយាល័យ ចរាចរណ៍ជើងគោក ស្នងការរាជធានី ភ្នំពេញ រងចាំដោះស្រាយនៅពេល ក្រោយ។
រថយន្ត Lexus NX200f ស៊េរីទំនើប ព្រលះក្បាលនាគចែកផ្លូវ ក្រឡាប់ផ្ងាជើង ច្រង៉ាង រថយន្ត Lexus NX200f ស៊េរីទំនើប ព្រលះក្បាលនាគចែកផ្លូវ ក្រឡាប់ផ្ងាជើង ច្រង៉ាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.