ភ្នំពេញ៖ យុវជនពីរនាក់ បើកម៉ូតូលឿនពេក មិនប្រយ័ត្នជ្រុលទៅ បុករថយន្ត មួយគ្រឿង បណ្តាលឲ្យស្លាប់ ម្នាក់រង របួសធ្ងន់ម្នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១:១៥ នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេយុវជនពីរនាក់ បើកម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្ដាល 1Y-7744 ទិសដៅពីត្បួងទៅជើង ក្នុងល្បឿនយ៉ាងដោយមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកឥវ៉ាន់មួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1367 ទិសដៅបញ្ជ្រាស់គ្នា ពេញទំហឹង បណ្តាលអោយយុវជនម្នាក់ រងរបួសធ្ងន់ និងម្នាក់ទៀត បោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកម្ចាស់រថយន្តបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
ជនរងគ្រោះឈ្មោះ (សព) ពន្លឺ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរជាងដែក ទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ (សព) ពន្លឺ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរជាងដែក ទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញ មកធ្វើការវាស់វែង រួចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ រួចប្រគល់ឲ្យ ក្រុមគ្រួសារដើម្បីដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។
បើកម៉ូតូលឿនពេក មិនប្រយ័ត្នជ្រុលទៅ បុករថយន្តមួយគ្រឿង ស្លាប់ម្នាក់រងរបួស ធ្ងន់ម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:53:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:53:00 PM
Rating:
No comments: