អ្នកដឹកជ្រុញលក់តាមម៉ូតូម្នាក់ ជិះម៉ូតូលឿនពេក ទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវ ដួលអូសជាច្រើនម៉ែត្របោក ក្បាលស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ បុរសម្នាក់មានមុខរបរលក់ជ្រុញ ដឹកតាមម៉ូតូម្នាក់ ទើបនិងចេញពីហូបចុក ជាមួយបងប្អូន និងមិត្តភក្តិ ជិះម៉ូតូមួយ គ្រឿង ត្រឡប់ទៅផ្ទះ ជ្រុលចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ដួលអូសជាច្រើន ម៉ែត្រ បោកក្បាលនឹងថ្នល់ ពេញទំហឹង ស្លាប់នៅកន្លែងមួយរំពេច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ១៧ ខែ វិច្ឆកា ឆ្នាំ ២០១៨ ស្ថិតនៅចំណុច មុខវត្តជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ (ស្លាប់) មានឈ្មោះ តឿន ឌុល ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ អ្នកលក់ជ្រុញ ដឹកតាមម៉ូតូ ស្នាក់នៅ ភូមិឬស្សី ខណ្ឌមានជ័យ មានស្រុកកំណើត ផ្ទះលេខ ៦៧ ភូមិច្រកស្វាយ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមប្រភព័ត៌មានពីសាច់ញាត្តិជនរងគ្រោះបានឲ្យដឹងថា មុនកើតជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី ០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-2115 ទៅហូបចុកជាមួយបងប្អូននិងមិត្តភក្តិ នៅម្តុំផ្សារកំបូល លុះដល់ពេលហូបចុកជាបងប្អូនរួចរាល់ហើយ ក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងថ្នល់បែកក្បាល និងបែកមួកសុវត្ថិភាពដែលជនរងគ្រោះពាក់ជាប់នៅក្បាលស្លាប់ យ៉ាងអាណោចអាធ័ម ភ្លាមៗនោះដែរ អ្នកឃើញហេតុការនេះបានរាយការណ៍ទៅសមត្ថកិច្ចបានចុះមកដល់រួចបានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះ ចុះមកដល់កន្លែងកើតហេតុផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង យកម៉ូតូនៅរក្សាទុកបណ្តោះអាសន្ន រងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ យកត្រឡប់ទៅផ្ទះវិញ ចំណែកសពសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ រួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
អ្នកដឹកជ្រុញលក់តាមម៉ូតូម្នាក់ ជិះម៉ូតូលឿនពេក ទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវ ដួលអូសជាច្រើនម៉ែត្របោក ក្បាលស្លាប់យ៉ាងអាណោចអាធ័ម
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:05:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:05:00 PM
Rating:
No comments: