រថយន្ដពីរគ្រឿងបុកគ្នា ត្រង់ចំណុចផ្លូវ បំបែកជាបួន រងការខូចខាតទាំងសងខាង យ៉ាងដំណំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្ដពីរគ្រឿងបុកគ្នា ត្រង់ចំណុចផ្លូវ បំបែកជាបួន រងការខូចខាតទាំងសងខាង យ៉ាងដំណំ

ភ្នំពេញ៖. រថយន្ដសេរីទំនើបពីរគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលបុកគ្នា យ៉ាងពេញទំហឹង ត្រង់ចំណុចផ្លូវបំបែក ជាបួន បណ្ដាលអោយរងការខូចខាត ទាំងសងខាង និងរងរបួសស្រាល ពីរនាក់។
   ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣ នឹង ៤៥នាទី ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ ៤៣២ កែងផ្លូវលេខ ១០៥ ក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំកាមន។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ប្រពភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកកាមរីហាយប្រីត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AP-5139 ជិះដោយបុរសនារី៣នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលមកដល់ចំណុចកើតហេតុស្របពេលមានរថយន្ដមួយគ្រឿងទៀតម៉ាក ហាំ ម ពាក់ស្លាកលេខ ភ្នំពេញ2AC-8007 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ពីលិចទៅកើតក៏ជ្រុលបុកគ្នាពេញទំហឹងធ្វើអោយរថយន្ដហាយប្រីត ជ្រុលទៅបុកជាមួយបង្កាន់ដៃស្ពាននិងតុកអ្នកលក់ផាកឡូវលើចិញ្ចើមផ្លូវប៉ើងធ្លាក់ចូលក្នុងលូទឹកល្អុយចំណែកផាកឡូវរាយប៉ាយពេញផ្លូវនិងខូចខាតទាំងគ្រឿង និងបណ្ដាលអោយអ្នកជិះក្នុងហាយព្រីធរងរបួសស្រាលពីរនាក់។
ក្រោយពីកើតហេតុភាគីខាងរថយន្តកាមរីហាយប្រីតសងសំណងទៅលើលក់ផាកឡូវចំនួន១០០ដុល្លាមួយវាក់និងមួយវាក់ទៀតក៌បានសំរួលជាមួយរថយន្តហាមម័រមិនចង់មានរឿងវែងឆ្ងាយទើបភាគីខាងរថយន្ដហាយប្រីតព្រមសងថ្លៃការខូចខាតទៅភាគីរថយន្ដហាំ មដើម្បីបញ្ចប់រឿង។
រថយន្ដពីរគ្រឿងបុកគ្នា ត្រង់ចំណុចផ្លូវ បំបែកជាបួន រងការខូចខាតទាំងសងខាង យ៉ាងដំណំ រថយន្ដពីរគ្រឿងបុកគ្នា ត្រង់ចំណុចផ្លូវ បំបែកជាបួន រងការខូចខាតទាំងសងខាង យ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.