ភ្នំពេញ៖ យុវជនពីរនាក់បងប្អូនជីដូនមួយ ជិះម៉ូតូមួយគ្រឿង ទាក់ដៃចង្កូតនិងម៉ូតូ មួយគ្រឿង ដួលទៅនឹងថ្នល់ ស្របពេល រថយន្តមួយគ្រឿងមិនចាំម៉ាក បើកមកពី ក្រោយ កិនស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសស្រាល រថយន្តបង្កបើករត់គេច ខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង់ ៧ នឹង ៥០ នាទីយប់ ថ្ងៃទី ១៦ ខែ ឆ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារ បូរីពិភពថ្មី កំបូល តាមបណ្តោយផ្លូវជាតិ លេខ ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ សែនជ័យ។
ជនរងគ្រោះ (ស្លាប់) ជាអ្នកបើកម៉ូតូ មានឈ្មោះ សាំង ជីវន្ត័ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ ក្នុងបូរីពិភពថ្មីកំបូល មានស្រុកកំណើត ភូមិកន្ដៀង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។អ្នករួមដំណើរជាមួយ ត្រូវជាបងប្អូន ជីដូនមួយ បានរងរបួសស្រាលមានឈ្នោះ សាំង ដាវី ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិ ឃុំជាមួយគ្នា។ អ្នកទាំងពីរជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី ០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1N-0791។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុ ខាងលើ បានទាក់ដៃចង្កូត និងម៉ូតូមួយគ្រឿង មិនចាំម៉ាក បណ្តាលឲ្យយុវជនទាំងពីរនាក់ដួលទៅលើថ្នល់ ខណៈនោះក៏ មានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក បានបើកមកពីក្រោយ កិនជនរងគ្រោះជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែង ចំណែកម្នាក់ទៀត អង្គុយនៅខាងក្រោយរងរបួសស្រាល។ឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បាន ព្យាយាមបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកជនរងគ្រោះនៅនិងកន្លែងកើហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋនគរបាលខណ្ឌពោធិសែនជ័យបណ្តោះអាសន្នរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលស្របពេល រថយន្តបើកមកពីរក្រោយ កិនស្លាប់ម្នាក់ របួសស្រាលម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:27:00 PM
Rating:
No comments: